នគរបាលក្នុងទីក្រុងឡុងដ្រ៍បានចាប់ខ្លួនមនុស្ស៥២២នាក់ដែលកំពុងតវ៉ាប្រឆាំងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ចក្រភពអង់គ្លេសក្នុងការហាមឃាត់ក្រុម Palestine Action ជាចំនួនសរុបដែលត្រូវបានគិតថាជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការតវ៉ាតែមួយនៅក្នុងរដ្ឋធានីចក្រភពអង់គ្លេស។

នគរបាលទីក្រុង កាលពីថ្ងៃអាទិត្យបានធ្វើបច្ចុប្បន្នភាពចំនួនការចាប់ខ្លួនកាលពីពេលមុនរបស់ខ្លួនចំនួន ៤៦៦នាក់ និងបាននិយាយថា ការចាប់ខ្លួនមួយក្នុងចំណោមការចាប់ខ្លួនជាច្រើនលើកមានចំនួនដល់៥២២នាក់ដែលបានធ្វើឡើងនៅក្នុងការតវ៉ានៅទីលានសភាទីក្រុងឡុងដ្រ៍ភាគកណ្តាល។

ការចាប់ខ្លួនផ្សេងៗទៀតសម្រាប់ការបំពានដូចគ្នានេះបានកើតឡើងនៅទីលាន Russell ដែលនៅក្បែរនោះ ខណៈមនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅក្នុងការដង្ហែក្បួនបាតុកម្មរបស់ក្រុមចម្រុះប៉ាឡេស្ទីន ដែលប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្សមនុស្សយ៉ាងហោចណាស់៦១.៤៣០នាក់ស្លាប់ និងរបួស១៥៣.២១៣នាក់។
ការតវ៉ានេះ គឺជាការប្រមូលផ្តុំគ្នាចុងក្រោយថ្កោលទោសបម្រាមរបស់រដ្ឋាភិបាលអង់គ្លេសចំពោះក្រុម Palestine Action ក្រោមច្បាប់ភេរវកម្មឆ្នាំ២០០០ កាលពីថ្ងៃទី៥ ខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមនេះបានទទួលខុសត្រូវចំពោះការសម្រុកចូលមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅភាគខាងត្បូងប្រទេសអង់គ្លេស ដែលបណ្តាលឱ្យខូចខាតយន្តហោះពីរគ្រឿង គិតជាទឹកប្រាក់ ៩,៤លានដុល្លារ ។