ក្រសួងការបរទេសនិងជនបរទេស បាននិយាយថា ប្រទេសហ្ស៊កដានី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងហ្ស៊កដានី-ស៊ីរី-អាមេរិក នៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីវិធីគាំទ្រដល់ការកសាងប្រទេសស៊ីរីឡើងវិញ ខណៈដែលទីក្រុងដាម៉ាសស្វែងរកកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនអន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយសង្រ្គាមឡើងវិញ។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani និងបេសកជនសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីរី លោក Thomas Barrack ត្រូវបានគេរំពឹងថានឹងទៅចូលរួម។

រដ្ឋាភិបាលទើបចាប់ផ្តើមដំណើរការរបស់ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កំពុងរកវិធីដោះស្រាយនឹងការដួលរលំដោយអំពើហិង្សាផ្នែកនិកាយរវាងអ្នកប្រយុទ្ធក្រុមកុលសម្ព័ន្ធ Bedouin និងជនជាតិភាគតិចDruze នៅក្នុងខេត្ត Suwayda ភាគខាងត្បូង ព្រមទាំងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទាហានស៊ីរី និងលើរដ្ឋធានីដាម៉ាស។
សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី នៅតែស្ថិតក្នុងសភាពទ្រុឌទ្រោម បន្ទាប់ពីសង្រ្គាមជិត១៤ឆ្នាំ និងការបណ្តេញចេញប្រធានាធិបតីលោក Bashar al-Assad កាលពីខែធ្នូ។
ប្រទេសហ្ស៊កដានី បានធ្វើសេចក្តីប្រកាសរបស់ខ្លួនបន្ទាប់ពីទីក្រុងដាម៉ាសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១២ដែលមានតម្លៃ១៤ពាន់លានដុល្លារ រួមទាំងកិច្ចព្រមព្រៀងចំនួន៤ពាន់លានដុល្លារជាមួយ ក្រុមហ៊ុនUCC Holding របស់ប្រទេសកាតា ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី និងកិច្ចព្រមព្រៀង២ ពាន់លានដុល្លារដើម្បីបង្កើតរថភ្លើងក្រោមដីនៅទីក្រុងដាម៉ាសជាមួយក្រុមហ៊ុនសាជីវកម្មវិនិយោគជាតិរបស់ប្រទេសអារ៉ាប់រួម។