អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីដោយយានដ្រូន ខណៈការចរចាខិតជិតមកដល់

2025/08/11 07:10:52 pm        258

យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងក្នុងតំបន់ Saratov របស់រុស្ស៊ី ក្នុងការវាយប្រហារដោយយានដ្រូនកាលពីពេលយប់ បណ្តាលឱ្យមានការផ្ទុះនិងការបំផ្លិចបំផ្លាញ ខណៈការវាយប្រហារតាមអាកាសរាល់ថ្ងៃទៅវិញទៅមកកាន់តែខ្លាំងឡើងក្នុងពេលមានការជំរុញផ្នែកការទូតដើម្បីបញ្ចប់សង្រ្គាម។

អភិបាលតំបន់ Saratov បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់ត្រូវបានសម្លាប់ ហើយអគារលំនៅឋានជាច្រើនកន្លែងនិងអគារឧស្សាហកម្មមួយកន្លែងបានខូចខាត ប៉ុន្តែពុំបាននិយាយពីរោងចក្រចម្រាញ់ប្រេងដែលត្រូវបានវាយប្រហារនោះទេ។

លោក Osama Bin Javaid អ្នកសារព័ត៌មានAl Jazeera បាននិយាយដោយរាយការណ៍ពីទីក្រុងមូស្គូថា «យានដ្រូនអ៊ុយក្រែន កំពុងកំណត់គោលដៅចូលកាន់តែជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីជាងកាលពីពេលកន្លងទៅ នៅកន្លែងដែលការវាយប្រហារកាលពីពេលមុនត្រូវបានផ្តោតសំខាន់ទៅលើបណ្តាញទំនាក់ទំនង នៅផ្នែកខាងត្បូងនិងខាងលិចប្រទេសរុស្ស៊ី។ វានៅមិនទាន់ច្បាស់នោះទេថាតើការអះអាងរបស់អ៊ុយក្រែនដែលបានវាយប្រហាររោងចក្រចម្រាញ់ប្រេង គឺជាការពិតឬយ៉ាងណា។

យោធាអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានដណ្តើមយកមកវិញភូមិមួយក្នុងតំបន់ Sumy ពីកងទ័ពរុស្ស៊ី ដែលបានទទួលភាពរីកចម្រើនយ៉ាងច្រើននៅទីនោះនៅពេលថ្មីៗនេះ។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនពេលនេះបានឈានចូលដល់ឆ្នាំទីបួន ខណៈមេដឹកនាំអឺរ៉ុបបានស្វាគមន៍ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ស្តីពីការបញ្ចប់ជម្លោះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm