ការិយាល័យរបស់លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ បាបញ្ជាក់ថា៖«ពួកគេបានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ឡើងវិញនូវការគាំទ្រឥតងាករេរបស់ពួកគេ ចំពោះលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិន ស្គី និងការធានាសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងសម្រាប់ប្រជាជនអ៊ុយក្រែន»។

យោងតាមការិយាល័យនេះបានឲ្យដឹងថា ពួកគេបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយបានពិភាក្សាអំពីវិធី ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ត្រាំ និងលោក ហ្សេឡិនស្គី នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Starmer និងលោក ម៉ាក្រុង «យល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធ» ។