មេដឹកនាំហ្វីលីពីន៖ ចិន «បកស្រាយខុស» ជុំវិញការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងកោះតៃវ៉ាន់

2025/08/11 10:58:18 pm        61

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅថ្ងៃចន្ទ (ទី១១ ខែសីហា) Jr បានបញ្ជាក់ថា ទីក្រុងប៉េកាំង បាន «បកស្រាយខុស» ការអត្ថាធិប្បាយរបស់លោក ដោយប្រាប់ថា ទីក្រុងម៉ានីលនឹងត្រូវបានទាញដោយជៀសមិនរួចឲ្យចូលទៅក្នុងជម្លោះ រវាងចិន និងកោះតៃវ៉ាន់ ប្រសិនបើហេតុការណ៍នោះពិតជាផ្ទុះឡើងមែន។

គួរបញ្ជាក់ថា ប្រទេសចិនបានចោទប្រកាន់លោក Marcos ថា កំពុង «ប្រលែងលេងជាមួយភ្លើង» ពោលគឺនាំបញ្ហាមកដាក់ខ្លួន បន្ទាប់ពីមេដឹកនាំហ្វីលីពីន បានលើកឡើងក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌាថា «គ្មានផ្លូវណាដែលហ្វីលីពីនអាចចៀសផុតពីការពាក់ព័ន្ធបាននោះឡើយ» ដោយសារតែនៅជិតកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។

លោក Marcos បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំគិតថា ក្នុងគោលបំណងឃោសនាបំភ័ន្ត យើងត្រូវបានបកស្រាយខុស»។ លោកបានបន្ថែមថា៖ «ខ្ញុំមានការងឿងឆ្ងល់បន្តិចថា ហេតុអ្វីបានជាវាត្រូវបានគេកំណត់លក្ខណៈដូចនេះ ពោលគឺត្រូវបានប្រដូចទៅនឹងការប្រលែងលេងជាមួយភ្លើង»។

លោក Marcos បានបន្ថែមថា ប្រជាជនហ្វីលីពីនដែលកំពុងធ្វើការ និងរស់នៅលើកោះតៃវ៉ាន់ នឹងត្រូវជម្លៀសចេញ ប្រសិនបើជម្លោះកើតឡើង ប៉ុន្តែលោកបានអះអាងថា លោកចង់បញ្ចៀសការប្រឈមមុខដាក់គ្នា និងសង្រ្គាម។ លោក Marcos បានសង្កត់ធ្ងន់ថា៖ «សង្រ្គាម នៅលើកោះតៃវ៉ាន់ នឹងទាញហ្វីលីពីនឲ្យទៅពាក់ព័ន្ធនឹងជម្លោះ ទោះចង់ ឬមិនចង់។ នោះហើយជាអ្វីដែលខ្ញុំកំពុងព្យាយាមនិយាយ»។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន ប្រជាជនហ្វីលីពីនជាង ១០០.០០០នាក់រស់នៅ និងធ្វើការនៅកោះតៃវ៉ាន់។ 

ការអត្ថាធិប្បាយរបស់លោក Marcos ធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ជុំវិញជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង។ ពាក់ព័ន្ធនឹងការពន្យល់របស់មេដឹកនាំហ្វីលីពីន ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm