សម្តេចប្រធានរដ្ឋសភា អំពាវនាវពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍

2022/01/17 08:04:15 pm        307

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។

ការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាធ្វើឡើង​ក្នុងពេលអញ្ជើញ​ទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកានៃរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ការផ្អាកសង្គម ​និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជា​ប្រទេសកម្ពុជា​នាពេលកន្លងមក ​ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ ​និងជីវភាព ដូចនេះ​ដើម្បីជៀស​ផុតពី​ការលំបាកទំាងនោះម្តងទៀត​ សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង​និង​អនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ​និងគ្រប់ៗគ្នា ​មិនត្រូវធ្វេសប្រហែសឡើយ។ សម្តេចប្រធានរដ្ឋសភា ​បន្តថា មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារ និង​សង្គមជាតិអាចឈ្នះ​នឹងជំងឺកូវីដ-១៩បាន។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សំាង​ដូសជំរុញឱ្យបានគ្រប់ៗគ្នា ​និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីការពារជំងឺកូវីដ-១៩ ​ពិសេស​ទប់ស្កាត់​វីរុស​បំប្លែង​ថ្មីអូមីក្រុង​បញ្ចៀស​ពី​កាឆ្លងរីករាលដាល​ក្នុងសង្គមជាតិ។

បន្ថែមលើសពីនេះ​ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទោះបីបងប្អូនប្រជាពលរដ្ឋបានចាក់​វ៉ាក់សំាង​ដូស​ជំរុញ ឬដូសទី៣ និងទី៤ហើយយ៉ាងណាក្តី ​សូមបន្តអនុវត្តវិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន​ជាប្រចាំ ​ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះមិនឲ្យរីករាលដាល​នៅក្នុងសង្គមជាតិបានសារជាថ្មីបាន។

ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា បានចាត់ទុកវ៉ាក់សាំងដូសជំរុញនេះ​ជាមធ្យោបាយសំខាន់ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងធានាសេដ្ឋកិច្ចជាតិ​ផងដែរ។

នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែល​បានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺ​ដ៏កាចសាហាវនេះ ជា​ពិសេស​ការ​អនុវត្ត​គោល​នយោបាយវ៉ាក់សំាង​បាន​យ៉ាង​ជោគជ័យ​រហូតអាច​ឈានដល់ការបើកសង្គម និង​សេដ្ឋកិច្ច​បានឡើងវិញ៕ អត្ថបទ៖ សេក ឧត្តម




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm