រុស្ស៊ី ថាខ្លួនបានបន្តការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ អំឡុងពេលកិច្ចព្រមព្រៀងផ្អាកការដាក់ពង្រាយ

2025/08/11 04:26:17 pm        43

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យ (១០ សីហា) ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេស លោក Sergei Ryabkov ថា រុស្ស៊ីបានបន្តអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ក្នុងអំឡុងពេលកិច្ចព្រមព្រៀងផ្អាកការដាក់ពង្រាយសព្វាវុធទាំងនោះ ហើយឥឡូវនេះខ្លួនមានឃ្លាំងអាវុធបែបនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោក Ryabkov ដែលបានថ្លែងក្នុងបទសម្ភាសន៍មួយថា៖ "នៅពេលដែលសន្ធិសញ្ញាផ្អាកត្រូវបានប្រកាស រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ហើយថាកិច្ចព្រមព្រៀងនោះអនុវត្តចំពោះតែការដាក់ពង្រាយប៉ុណ្ណោះ ហើយមិនបាននិយាយអំពីការបញ្ឈប់ណាមួយចំពោះសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍនោះទេ"។

សេចក្ដីរាយការណ៍របស់ RIA បន្តថា "ដូច្នេះពេលវេលានោះត្រូវបានប្រើដើម្បីអភិវឌ្ឍប្រព័ន្ធសមស្រប និងកសាងឃ្លាំងអាវុធដ៏ច្រើនសន្ធឹកសន្ធាប់មួយនៅក្នុងវិស័យនេះ ហើយឥឡូវនេះរុស្ស៊ីកំពុងតែមានយ៉ាងច្រើន"។

កាលពីដើមខែនេះ រុស្ស៊ីនិយាយថា ខ្លួនកំពុងលុបចោលនូវអ្វីដែលខ្លួនហៅថា សន្ធិសញ្ញាផ្អាកជាឯកតោភាគីលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម ដោយនិយាយថា នេះគឺជាការឆ្លើយតបដោយបង្ខំចំពោះសកម្មភាពបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕

អត្ថបទដែលទាក់ទង

គ្រោះរាំងស្ងួតនៅស៊ែរប៊ី បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករ និងការចិញ្ចឹមសត្វ
2025/08/13 09:19:42 pm        1
សេចក្តីរាយការណ៍៖ អ៊ីស្រាអែល និងស៊ូដង់ខាងត្បូង ជជែកគ្នាពីការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំ
2025/08/13 08:31:22 pm        1
យោធាអ៊ីស្រាអែល ប្រាប់ថា ខ្លួនបានយល់ព្រមលើផែនការ សម្រាប់ការវាយលុកថ្មី នៅហ្កាហ្សា
2025/08/13 07:56:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រោះរាំងស្ងួតនៅស៊ែរប៊ី បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករ និងការចិញ្ចឹមសត្វ

2025/08/13 09:19:42 pm
​រដ្ឋបាលខេត្តស្វាយរៀងរៀបចំវេទិការផ្ដល់ឱកាសជូនដល់ពលករមកពីប្រទេសថៃចុះឈ្មោះស្វែងរកការងារធ្វើ
2025/08/13 08:36:26 pm
​សេចក្តីរាយការណ៍៖ អ៊ីស្រាអែល និងស៊ូដង់ខាងត្បូង ជជែកគ្នាពីការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំ
2025/08/13 08:31:22 pm
​យោធាអ៊ីស្រាអែល ប្រាប់ថា ខ្លួនបានយល់ព្រមលើផែនការ សម្រាប់ការវាយលុកថ្មី នៅហ្កាហ្សា
2025/08/13 07:56:45 pm
​រុស្ស៊ីចាត់ទុកការទូតរបស់អឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនថា «មិនមានសារៈសំខាន់»
2025/08/13 07:47:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/12 02:35:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/12 12:29:32 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/12 12:15:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am