ឯកឧត្ដម វ៉ា​ត់ ចំរើន ក្រើន​រំឭក​គ្រប់​ភាគី​ពាក់ព័ន្ធ​បង្កើន​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ រាលដាល​ដល់​មជ្ឈដ្ឋាន​កីឡា​

2021/04/27 09:59:58 am        110

​ស៊ី​ហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ រាប់​ពី​គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ សហព័ន្ធ​ជាតិ និង​បណ្ដា​ក្លិប​ទាំងអស់ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ក្នុង​ការ​កាត់ផ្ដាច់​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មជ្ឈដ្ឋាន​កីឡា ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​រីក​រាល​ដាល​ ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​សហគមន៍​កម្ពុជា។​

​ការ​លើកឡើង​នេះ ស្រប​ពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា នៅ​តាម​បណ្ដា​ខេត្ត-ខណ្ឌ​ជាច្រើន រហូតដល់​ផ្នែក​វិស័យ​សិល្បៈ​ថែមទៀត។ ដូច្នេះ​ក្នុងនាម CAMSOC ក៏​ដូច​ជា NOCC ឯកឧត្តម វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​គ្រូ​បង្វឹក​ជម្រើស​ជាតិ សហព័ន្ធ​ជាតិ និង​ក្លិប​ទាំង​អស់ដែល​ហ្វឹកហាត់​តាម​បណ្ដា​ខេត្ត ក៏ដូចជា​ក្នុង​រាជធានី​ភ្នំពេញ សូម​មេត្តា​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​រក្សា​នូវ​វិធានការ ៣​ការពារ ៣​កុំ ចៀសវាង​នូវ​ការ​ចម្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​មជ្ឈដ្ឋាន​កីឡា ហើយ​បើ​មិន​ចាំ​បាច់​សូម​នៅ​នឹង​កន្លែង ក្នុង​រយៈពេល​រីក​រាលដាល​ខ្លាំង​នេះ តាម​សេចក្ដីប្រកាស​របស់​រាជ​រដ្ឋាភិបាល។​

​ទន្ទឹម​ជាមួយគ្នា​ផង​ដែរ ឯកឧត្ដម​បាន​ស្នើ​សូម​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ទាំងអស់ បន្ដ​ហ្វឹក​ហាត់​កម្លាំងកាយ បច្ចេកទេស​មូលដ្ឋានតាម​ទីកន្លែង​សុវត្ថិភាព តាម​ផ្ទះ​រៀង​ៗ​ខ្លួនឲ្យ​បាន​ជាប់​លាប់ និង​ទៀងទាត់​បំផុត ចៀសវាង​ការ​កុំ​ឲ្យ​មាន​ការ​ឡើង​ទម្ងន់ ដោយ​ហាត់​យ៉ាងតិច ៣​ម៉ោង​ក្នុង​មួយថ្ងៃដើម្បី​រក្សា​ទម្ងន់ និង​កម្លាំង​នៅ​ខ្លាំង​ដដែល ពិសេស​ត្រូវ​អនុវត្ត​តាម​គោលការណ៍ ៣ របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ទី​១- គឺ Stay strong មានន័យថា រស់នៅ​ដោយ​ភាព​សកម្ម និង​រក្សា​ភាព​ខ្លាំង​ជា​រៀង​រហូត ទី​២-​គឺ Stay safe មានន័យថា រស់នៅ​ដោយមាន​សុវត្ថិភាព និង​ទី​៣-​គឺ Stay healthy មានន័យថា ត្រូវ​រស់នៅ​ដោយមាន​សុខភាព​ល្អជា​និច្ច។

​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ស្រប​ពេល​ប្រទេសជាតិ​កំពុង​ទទួលរង​ នូវ​ការ​រីក​រាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ នេះ ឯកឧត្តម វ៉ា​ត់ ចំរើន សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡា ពិ​សេស​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ ត្រូវ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ដោយ​គោរព​តាម​វិធានការ​ផ្សេងៗរបស់​ក្រសួងសុខាភិបាល និង​ការណែនាំ​ដ៏​ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​អនុវត្ត​តាម​ផែនការ​ហ្វឹកហាត់ ដែល​គ្រូ​បង្វឹក​ដាក់​ឲ្យដើម្បី​ពង្រឹង និង​រក្សា​គុណ​ផល​កីឡា ត្រៀម​ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម​នា​ចុង​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ។

​សូម​បញ្ជាក់​ថា អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គណៈកម្មាធិការ​ជាតិ CAMSOC ក៏បាន​រៀបចំ​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​នេះ ដល់​គ្រូ​បង្វឹក កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ រួម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រី​កីឡា​ចំនួន ១,០៥១​នាក់​មក​ហើយ ខណៈ​ចាក់​លើក​ទី​១ កាលពី​ថ្ងៃ​ទី​០២,០៣ និង​ថ្ងៃ​ទី​០៤ ខែ​មីនា​ថ្មីៗ គឺ​ចាក់​បាន​ជាង ៨០០​នាក់ ហើយ​នៅ​សេសសល់​ប៉ុន្មាន នឹង​បន្ដ​ចាក់​ទៀត​នា​ពេល​ឆាប់ៗ​ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន កាលពី​ថ្មីៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        266
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm