បេសកជនចិន៖ ចិនប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងដណ្តើមកាន់កាប់តំបន់ហ្កាហ្សា

2025/08/11 11:43:46 pm        114

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ (ទី១០ ខែសីហា) បានបញ្ជាក់ថា ប្រទេសចិនប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ង ដើម្បីកាន់កាប់តំបន់ហ្កាហ្សា។

អំឡុងពេលថ្លែងនៅឯកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីផែនការរបស់អ៊ីស្រាអែល ដើម្បីកាន់កាប់ទីក្រុងហ្កាហ្សា លោក Fu បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងចាំបាច់ មុនពេលគ្រោះមហន្តរាយមនុស្សធម៌កាន់តែធំ កើតមានឡើង។ លោក Fu បានសង្កត់ធ្ងន់ថា ចិនប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងណាមួយ ដើម្បីកាន់កាប់តំបន់ហ្កាហ្សា។

លោក Fu បានប្រាប់ថា៖ «ថ្មីៗនេះ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការមួយ ដើម្បីកាន់កាប់តំបន់ហ្កាហ្សា។ ប្រទេសចិនមានក្ដីបារម្ភយ៉ាងខ្លាំង អំពីបញ្ហានេះ ហើយជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់នេះ។ តំបន់ហ្កាហ្សាជាកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងជាផ្នែកសំខាន់មួយនៃដែនដីប៉ាឡេស្ទីន។ ការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្រ្ត និងរចនាសម្ព័ន្ធដែនដីរបស់ហ្កាហ្សា ត្រូវតែមានការជំទាស់យ៉ាងខ្លាំងក្លា»។

លោក Fu បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបោះបង់ចោលផ្នត់គំនិត «ប្រើប្រាស់កម្លាំង» ដោយនិយាយថា មានតែបទឈប់បាញ់ភ្លាមៗប៉ុណ្ណោះ ទើបអាចជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន និងបង្កើតលក្ខខណ្ឌ សម្រាប់ការដោះលែងចំណាប់ថ្នូរ។

យោងតាមលោក Fu ដដែល បានឲ្យដឹងទៀតថា ប្រទេសចិននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា កាត់បន្ថយវិបត្តិមនុស្សធម៌ និងប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង ចំពោះបញ្ហាប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm