រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី និយាយថា អ៊ីស្រាអែលបាន «បាត់បង់មនុស្សធម៌» នៅហ្កាហ្សា

2025/08/12 01:58:27 am        88

នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីតាលី បានលើកឡើងថា រដ្ឋាភិបាលរបស់អ៊ីស្រាអែលបាន «បាត់បង់ហេតុផល និងមនុស្សធម៌» អស់ហើយ នៅតំបន់ហ្កាហ្សា ហើយបានបង្ហាញនូវការបើកចំហ ចំពោះលទ្ធភាពនៃការមានទណ្ឌកម្ម។

រដ្ឋមន្ត្រីការពារជាតិ លោក Guido Crosetto បានប្រាប់សារព័ត៌មាន La Stampa ថា៖ «អ្វីដែលកំពុងកើតឡើង គឺមិនអាចទទួលយកបានឡើយ។ យើងមិនមែនកំពុងប្រឈមជាមួយប្រតិបត្តិការយោធាដែលបង្កឲ្យមានការខូចខាតកើតឡើងដំណាលគ្នានោះទេ ប៉ុន្តែជាការបដិសេធយ៉ាងច្បាស់នូវច្បាប់ និងតម្លៃមូលដ្ឋាននៃអរិយធម៌របស់យើង»។

លោកបានបន្ថែមថា៖ «យើងប្តេជ្ញាចិត្ត ចំពោះការផ្ដល់ជំនួយមនុស្សធម៌ ប៉ុន្តែឥឡូវនេះ យើងត្រូវរកវិធី ដើម្បីជំរុញឲ្យលោក (Benjamin) Netanyahu គិតគូរឲ្យបានច្បាស់លាស់ លើសពីការថ្កោលទោស»។

នៅពេលត្រូវបានសួរ អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មអន្តរជាតិ ចំពោះអ៊ីស្រាអែល លោក Crosetto បានឆ្លើយតបថា៖ «ការកាន់កាប់តំបន់ហ្កាហ្សា និងវិធានការធ្ងន់ធ្ងរមួយចំនួន នៅតំបន់ West Bank បង្ហាញពីការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំង នៅចំពោះមុខការសម្រេចដែលជំរុញឲ្យលោក Netanyahu ពិចារណា»។

ការលើកឡើងរបស់លោក Crosetto នេះ បានកើតមានបន្ទាប់ពីលោក Netanyahu បាននិយាយការពារផែនការរបស់លោក ក្នុងការកាន់កាប់ទីក្រុងហ្កាហ្សា និងកំណត់គោលដៅលើទីតាំងនៅសល់របស់ក្រុមហាម៉ាស ជាផែនការដែលបង្កឲ្យមានការរិះគន់ពីជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm