កូរ៉េខាងត្បូង និងវៀតណាម សន្យាជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ ខណៈពន្ធរបស់អាមេរិកធ្វើឲ្យពាណិជ្ជកម្មរង្គោះរង្គើ

2025/08/12 02:31:21 am        99

មេដឹកនាំកូរ៉េខាងត្បូង និងវៀតណាម បានសន្យាធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ នៅថ្ងៃចន្ទ (ទី១១ ខែសីហា) ខណៈដែលប្រទេសដែលពឹងផ្អែកលើការនាំចេញរបស់ពួកលោក ព្យាយាមពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏យូរអង្វែង ស្របពេលដែលពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។

មិនមានការពិភាក្សាជាសាធារណៈ អំពីកាតព្វកិច្ចពន្ធនេះទេ ដោយកម្រិត ១៥ភាគរយលើផលិតផលកូរ៉េខាងត្បូង និង ២០ភាគរយ សម្រាប់ទំនិញវៀតណាម នាំចេញទៅសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានធ្វើម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំវៀតណាម លោក To Lam ដេលជាភ្ញៀវរដ្ឋដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង កាលពីខែមិថុនា។ 

ប៉ុន្តែវិធានការពន្ធរបស់លោក Trump លើផលិតផលពីបណ្តាប្រទេសអាស៊ីទាំង២ បានធ្វើឲ្យមានភាពមិនច្បាស់លាស់ខ្លាំងឡើងៗ ចំពោះការប្តេជ្ញាចិត្តផ្នែកអាជីវកម្ម នាពេលអនាគត ដោយទិន្នន័យផ្លូវការរបស់វៀតណាមបង្ហាញពីការធ្លាក់ចុះនៃការវិនិយោគថ្មី។

តែយ៉ាងណាក្ដី អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Lam បាននិយាយថា ពួកលោកបានយល់ព្រមពង្រីកពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកដល់ ១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ពោលគឺឡើងពីប្រហែល ៨៦,៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយថា វៀតណាមស្វាគមន៍ចំពោះការកើនឡើងនៃការវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង។ ចំណែកលោក Lee បានលើកឡើងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ប្រទេសរបស់យើងបានព្រមព្រៀងថា ក្រុមហ៊ុនកូរ៉េប្រហែល ១០.០០០ ដែលប្រតិបត្តិការនៅវៀតណាម បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំង២»។

ការិយាល័យរបស់លោក Lee បានឲ្យដឹងថា ប្រទេសទាំង២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១០ ដោយសន្យាឲ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដែលក្នុងនោះរួមមានទាំងនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕


អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm