លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ សួរសុខទុក្ខ និងយកថវិការជូនដល់យោធិនរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

2025/08/12 03:31:20 am        173

ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ បានអញ្ជើញសួរសុខទុក្ខ និង នាំយកអំណោយផ្ទាល់ខ្លួន និងអំណោយសប្បុរសជនចូលរួមតាមរយ:លោកជំទាវ ជូនដល់យោធិនរងរបួសក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះកុសមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងគ្រាអញ្ចើញសួរសុខទុក្ខដោយផ្ទាល់នេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានសម្តែងការស្ញប់ស្ញែងយ៉ាងក្រែងលែងជាទីបំផុតចំពោះវីរភាពដ៏មោះមុតអង់អាចក្លាហានរបស់វីរកងទ័ព។ របួសដែលបងប្អូនយោធិនទទួលរងនូវពេលនេះ ជាសក្ខីភាពបញ្ជាក់បានយ៉ាងច្បាស់អំពីស្មារតីភាពស្មោះស្ម័គ្រ ក្នុងការការពារដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មិនឲ្យជាតិសាសន៍ដទៃណាមួយមកឈ្លានពាន ឬរំលោភបំពានបាននោះឡើយ ។ 

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានមានប្រសាសន៍ លើកទឹកចិត្តទៅកាន់បងប្អូនយោធិនកំពុងរងរបួស សូមកុំគិតច្រើន និងកុំមានការព្រួយបារម្ភច្រើនអី ព្រោះអ្វីៗដែលបងប្អូនបានលះបង់នេះ វាស័ក្តិសមបំផុតហើយ ដែលសូម្បីតែលោកជំទាវ ស្វាមី និងក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងចងចាំទុកក្នុងចិត្តជានិច្ច ពីវីរភាពដ៏ហានក្លារបស់បងប្អូន សម្រាប់ប្រទេសជាតិ នៅក្នុងកាលៈទេសៈដ៏សំខាន់មួយនេះ ។ 

ឈ្លៀតក្នុងឱកាសដដែលនោះ ឯកឧត្តម ជួន ណារិន្ទ ក្នុងនាមជាស្វាមី និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកនៅជួរក្រោយ គឺតែងតែនៅជិត និងគៀកក្បែរជានិច្ចជាមួយបងប្អូនអ្នកសមរភូមិមុខ ដោយមិនទៅណាចោល ចំពោះបងប្អូនយោធិននោះឡើយ ។ ពិសេសប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងតែនៅគិតគូជានិច្ចជាមួយកងទ័ពសមរភូមិមុខ ក៏ដូចជាយោធិនរងរបួស ឬយោធិនពលី ក្នុងបុព្វហេតុប្រទេសជាតិ ។ 

ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ សូមឲ្យបងប្អូនយោធិនរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យទាំង០៣ខាងលើនេះ សូមព្យាយាមសម្រាកឲ្យបានច្រើន ហូបឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងសូមជូនពរឲ្យបងប្អូនឆាប់ជាសះស្បើយពីរបួស និងឆាប់បានវិលត្រឡប់ទៅសម្រាកនៅភូមិឋានវិញរៀងៗខ្លួន នៅពេលខាងមុខ ។ 

យោធិនទាំងអស់ដែលទទួលបានការចុះសួរសុខទុក្ខ ពីសំណាក់លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ក៏បានសម្តែងអារម្មណ៍រំភើបរីករាយ និងបានថ្លែងអំណរគុណ ចំពោះលោកជំទាវ និងក្រុមគ្រួសារ ដែលបានចំណាយពេលវេលាអញ្ចើញមកសួរសុខទុក្ខ ដោយយោធិនចាត់ទុកថា សកម្មភាពនេះ គឺជាការបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមខ្មែរ មិនថាទោះក្នុងតម្លៃ ឬកាលៈទេសៈណាមួយនោះទេ ពោលគឺខ្មែរតែងចេះនៅជួយយកអាសារគ្នាជានិច្ច ៕

អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        167
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm