វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីចាញ់ក្តីតស៊ូផ្លូវច្បាប់ចុងក្រោយដើម្បីស្នាក់នៅក្នុងប្រទេស។ ចៅក្រមបានច្រានចោលការប្រឈមដែលចាប់ផ្តើមដោយតារាវាយកូនបាល់ដែលមិនបានចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលទិដ្ឋាការរចោលលើហេតុផល "សុខភាព និងសណ្តាប់ធ្នាប់"។

ក្តីសង្ឃឹមរបស់កីឡាករលំដាប់លេខ ១ ពិភពលោកក្នុងការការពារជើងឯក Australian Open ដើម្បីឈ្នះកំណត់ត្រា Grand Slam លើកទី២១ ក្នុងអាជីពនៅទីក្រុង Melbourne ត្រូវបានបញ្ចប់។ Djokovic បាននិយាយថា "ខកចិត្តយ៉ាងខ្លាំង" ប៉ុន្តែបានទទួលយកការសម្រេចនេះ។ នៅពេលរៀបចំខ្លួនចាកចេញ ស្ថាប័នគ្រប់គ្រងកីឡាវាយកូនបាល់បុរស ATP បាននិយាយថា សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃអាទិត្យបានបង្ហាញពីការបញ្ចប់ "ព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្ដាយជាខ្លាំង"។ នៅព្រឹកថ្ងៃដដែល អ្នកគាំទ្ររបស់ Djokovic បានស្ងប់ស្ងាត់នៅខាងក្រៅបន្ទប់សវនាការ ខណៈដែលការសម្រេចចិត្តត្រូវបានប្រកាសនៅមុនថ្ងៃ នៃការប្រកួតបើកឆាករបស់គាត់នៅក្នុងការប្រកួត។ អ្នកគាំទ្រម្នាក់បាននិយាយថា រដូវក្តៅរបស់នាងហាក់គ្មានន័យនៅពេល Australian Open ប្រកួតដោយគ្មានកីឡាករវ័យ ៣៤ឆ្នាំរូបនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានស្វាគមន៍ចំពោះសេចក្តីសំរេចរបស់តុលាការដោយចាត់ទុកថា "ការសម្រេចដ៏ត្រឹមត្រូវក្នុងន័យរក្សាសុវត្ថិភាព សុខុមាលភាពប្រជាជនអូស្ត្រាលី"។ សូមបញ្ជាក់ថា បើតាមការគ្រោងទុក Novak Djokovic ត្រូវចាប់ផ្តើមប្រកួតជុំទី ១ Australian Open ក្នុងនាមជាអ្នកការពារជើងឯកនៅថ្ងៃនេះ ហើយនៅពេលនេះកៅអីរបស់ Djokovic ត្រូវបានជំនួសដោយកីឡាករអ៊ីតាលីលំដាប់លេខ ១៥០ ពិភពលោក Salvatore Caruso៕
អត្ថបទ៖នាង សុភាវុធ