ប្រទេសចិនកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានអំពាវនាវឱ្យហ្វីលីពីន បញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងសកម្មភាពបង្កហេតុនៅជិត តំបន់ថ្មប៉ះប្រះទឹក Huangyan Dao ដោយបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់ចិនលើការការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិដែនសមុទ្ររបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្កោលទោសចំពោះការឈ្លានពានរបស់នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន នាវាផ្លូវការ និងទូកនេសាទ ជាច្រើនគ្រឿង ចូលក្នុងដែនទឹករបស់ប្រទេសចិនកាលពីថ្ងៃចន្ទ ដោយបន្ថែមថា យន្តហោះយោធាហ្វីលីពីនក៏បានចូលដែនអាកាសរបស់ប្រជុំកោះ Huangyan Dao ផងដែរ។
លោក Lin បានចង្អុលបង្ហាញថា សកម្មភាពរបស់ហ្វីលីពីន បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសិទ្ធិរបស់ចិន ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រ។

លោកបានកត់សម្គាល់ថា នេះជាច្បាប់ និងស្របច្បាប់សម្រាប់ប្រទេសចិន ក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់យើងស្របតាមច្បាប់ ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ការរំលោភបំពានដោយចេតនា និងការបង្កហេតុទាំងនេះ គឺជាដើមចមនៃភាពតានតឹងទាំងឡាយ៕