មនុស្ស ២នាក់បានស្លាប់ និងជាច្រើននាក់របួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតដែកថែបនៅសហរដ្ឋអាមេរិក

2025/08/12 06:47:41 pm        65

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ (១១ សីហា) ថា ឧប្បត្តិហេតុផ្ទុះជាច្រើនលើកនៅរោងចក្រផលិតដែកថែបរបស់សហរដ្ឋអាមេរិក ជិតទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania បានសម្លាប់កម្មករ ២នាក់ និងបង្ករបួស ១០នាក់ផ្សេងទៀត ហើយក្រុមសង្គ្រោះបន្ទាន់នៅបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅទីតាំងនោះ។

ក្រុមហ៊ុន US Steel និងនគរបាលតំបន់ Allegheny បាននិយាយថា ដំបូងឡើយ មនុស្សម្នាក់បានស្លាប់ ហើយអ្នកស្លាប់ទីពីរ ដែលត្រូវរាយការណ៍ថាបាត់ខ្លួន បានរកឃើញបន្ទាប់ពី "កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះយ៉ាងទូលំទូលាយ" ដើម្បីកំណត់ទីតាំងសាកសព។

ការផ្ទុះនៅរោងចក្រ Clairton Coke Works ដែលគ្រប់គ្រងដោយក្រុមហ៊ុន US Steel នោះ ត្រូវរាយការណ៍ថាបានកើតឡើងមុនម៉ោងក្នុងស្រុក ១១ព្រឹក ហើយមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលអាចបង្កឱ្យមានការផ្ទុះនេះនៅឡើយទេ។

លោក David Burritt ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន US Steel បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនកំពុងធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះ។ អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បានបង្ហោះលើបណ្ដាញសង្គម X ថា មានការផ្ទុះជាច្រើនដងនៅរោងចក្រនោះ ហើយមន្រ្តីរបស់លោកកំពុងទាក់ទងជាមួយមន្ត្រីមូលដ្ឋានលើរឿងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm