កម្ពុជាប្រាប់ UNថា ថៃបានបន្តរំលោភបំពានដល់កម្ពុជា កាន់តែខ្លាំង បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់

2025/08/12 07:37:05 pm        487

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតដាច់ដោយឡែកពីគ្នាទៅកាន់អគ្គលេខាធិការអង្គការប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរាបអំពីការបន្តរំលោភបំពានកាន់តែខ្លាំងឡើង របស់ភាគីថៃ មកលើដែនអធិបេយ្យ និងបូរណភាពទឹកដីកម្ពុជា បើទោះបីពិភពលោកគេដឹងឮថាថៃ បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាយ៉ាងណាក៏ដោយនោះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រមុខការទូតកម្ពុជា​ បានធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិ ដោយក្នុងលិខិតនោះបានរៀបរាប់អំពីការបន្តឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា ដោយដោយខុសច្បាប់ ពោលគឺបានយកគ្រឿងចក្រ និងបន្លាលួសរាយចូលដែនអធិបតេយ្យកម្ពុជា ជារឿយបើទោះបីជាកម្ពុជាមានហាមឃាត់ក្តី។

ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងទៀតថា តាមរយៈលិខិតរបស់ឯកឧត្តម ប្រាក់ សុខុន បានប្រាប់ ទៅអង្គការសហប្រជាជាតិទៀតថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ ដែលបានឯក ភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ និងរំលោភបំពានលើកំណត់ហេតុនៃកិច្ចព្រមព្រៀង កិច្ចប្រជុំGBCកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ជាងនេះទៅទៀតភាគីថៃ បានប្រកាសអំពីផែនការរបស់ខ្លួនថា នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវឲ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តលើកទឹកចិត្តឲ្យមានការគោរពឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ និងកំពុងប្រឈមនៃហានិភ័យ និងសូមឲ្យមានការខិតខំប្រឹង ប្រែងគាំទ្រ ដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនូវអរិភាពប្រដាប់អាវុធ និងដំណើរឆ្ពោះទៅរកភាព ប្រក្រតីឡើងវិញផងដែរ។

 ប្រមុខការទូតកម្ពុជា ក៏បានក្រើនរំលឹកដល់ភាគីថៃឲ្យគោរពឲ្យបានម៉ឺងម៉ាត់បំផុតចំ ពោះកិច្ចព្រមព្រៀងជាមួយកម្ពុជា និងបន្តអំពានាវឲ្យថៃដកកម្លាំងយោធា និងសម្ភារៈផ្សេងទៀតរបស់ខ្លួនចេញពីដែនអធិបតេយ្យរបស់កម្ពុជា ជាបន្ទាន់ស្របទៅតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិផងដែរ៕ អត្ថបទបាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm