អង់គ្លេស៖ យុវជន ២នាក់ត្រូវបានចាប់ខ្លួននៅក្នុងចក្រភពអង់គ្លេស ជាផ្នែកមួយនៃការស៊ើបអង្កេតជាប់ពាក់ព័ន្ធករណីចាប់មនុស្សជាចំណាប់ខ្មាំង នៅវិហារអ៊ីស្លាម ឬស៊ូរ៉ាវក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍។ យោងតាមក្រុមមន្ត្រីអនុវត្តន៍ច្បាប់បានឲ្យដឹងថា ចំណាប់ខ្មាំងមួយចំនួនដែលត្រូវបានគេចាប់នៅក្នុងវិហារអ៊ីស្លាមរដ្ឋតិចសាស់មានសុវត្ថិភាពទេ។

ពលរដ្ឋអង់គ្លេសឈ្មោះ Malik Faisal Akram វ័យ ២៤ឆ្នាំមកពីទីក្រុង Blackburn ត្រូវបានបាញ់សម្លាប់បន្ទាប់ពីបាញ់តបតជាមួយនគរបាលក្នុងទីក្រុង Colleyville នៃរដ្ឋតិចសាស់។ ពុំមានការបង្ហាញពីព័ត៌មានលម្អិតនៃអាយុ ឬភេទរបស់អ្នកទាំង ២ ដែលត្រូវបានចាប់ខ្លួននៅក្នុងភាគខាងត្បូងទីក្រុង Manchester របស់អង់គ្លេសកាលពីល្ងាចថ្ងៃអាទិត្យនោះទេ។ នរបាលក្រុង Manchester និយាយថា ខ្លួនកំពុងធ្វើការជាមួយសហគមន៍ក្នុងតំបន់ និងបន្តជួយសហរដ្ឋអាមេរិកក្នុងការស៊ើបអង្កេតករណីនេះ។ យោងតាមប្រភពពីនគរបាលសហរដ្ឋអាមេរិកឲ្យដឹងថា ជនល្មើស Akram បានមកដល់ប្រទេសនេះតាមអាកាសយានដ្ឋានអន្តរជាតិ JFK របស់ទីក្រុង New York កាលពីសប្ដាហ៍មុន៕
អត្ថបទ៖ សុខមាន