អ៊ីរ៉ង់៖ កិច្ចពិភាក្សាជាមួយទីភ្នាក់ងារ IAEA នឹងមាន«ភាពស្មុគស្មាញ» មុនពេលដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារ

2025/08/12 08:01:18 pm        129

ក្រសួងការបរទេសបាននិយាយថា ការពិភាក្សារបស់ប្រទេសអ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងមាន «លក្ខណៈបច្ចេកទេស» និង «ស្មុគស្មាញ» នៅមុនពេលដំណើរទស្សនកិច្ចរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិជាលើកដំបូងចាប់តាំងពីទីក្រុងតេអេរ៉ង់ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីភ្នាក់ងារនេះកាលពីខែមុន បន្ទាប់ពីជម្លោះកាលពីខែមិថុនាបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល។

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចប្រជុំមួយអាចត្រូវបានរៀបចំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Abbas Araghchi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារ IAEA «ប៉ុន្តែវាឆាប់បន្តិចក្នុងការព្យាករថាតើកិច្ចពិភាក្សានឹងមានលទ្ធផលយ៉ាងណា ដោយសារទាំងនេះជាកិច្ចពិភាក្សាមានលក្ខណៈបច្ចេកទេស និងជាកិច្ចពិភាក្សាដ៏ស្មុគស្មាញ»។

ដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារ IAEA គឺជាដំណើរលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីប្រធានាធិបតី លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) កាលពីថ្ងៃទី៣ ខែកក្កដា បានបញ្ជាឱ្យប្រទេសនេះផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ បន្ទាប់ពីសង្គ្រាមដ៏ខ្លាំងក្លាជាមួយអ៊ីស្រាអែលរយៈពេល១២ថ្ងៃ។ ជម្លោះ ក៏បានឃើញសហរដ្ឋអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ផងដែរ។

លោក Pezeshkian បាននិយាយទៅកាន់សារព័តត៌មាន Al Jazeera នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសរបស់លោកបានត្រៀមសម្រាប់សង្រ្គាមនៅពេលអនាគតណាមួយដែលអ៊ីស្រាអែលអាចនឹងធ្វើប្រឆាំងអ៊ីរ៉ង់ ហើយលោកពុំមានសុទិដ្ឋិនិយមចំពោះបទឈប់បាញ់រវាងប្រទេសទាំងពីរនោះទេ។ លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ ប្តេជ្ញាបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងគោលបំណងដោយសន្តិវិធី។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm