ដោយកើតនិងធំពេញវ័យនៅប្រទេសអ៊ីរ៉ង់ លោក Yaser អាយុ១៦ ឆ្នាំ ពុំដែលបានឃើញប្រទេសអាហ្វហ្គានីស្ថានពីមុនមកទេ។ បច្ចុប្បន្ននេះ លោកគឺជាជនជាតិអាហ្វហ្គានីស្ថានម្នាក់ក្នុងចំណោមជនជាតិអាសហ្វហ្គានីស្ថានជាងមួយលាននាក់ដែលត្រូវបាននិរទេសនៅឆ្នាំនេះក្នុងពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ នៅជំរំជនភៀសខ្លួននៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន ក្រុមអ្នកវិលត្រឡប់មកវិញបានសម្រុកចូលប្រទេសអាហ្វហ្គានីស្ថានមកពីប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារជំនួយនិយាយថា ការចោទប្រកាន់របស់អាជ្ញាធរអ៊ីរ៉ង់ថា ជនជាតិអាហ្វហ្គានីស្ថានកំពុងធ្វើចារកម្មឲ្យអ៊ីស្រាអែល បង្កឱ្យមានការកើនឡើងការនិរទេស។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង១,២លាននាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីដើមឆ្នាំនេះ។ ល្បឿននៃការវិលត្រឡប់ទៅវិញបានកើនឡើង បន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែលបានបើកការវាយប្រហារលើគ្នាទៅវិញទៅមកកាលពីខែមិថុនា។

ប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រយុទ្ធប្រឆាំងទៅនឹងវិបត្តិមនុស្សធម៌រួចហើយ។ ក្រុមជំនួយ ព្រួយបារម្ភថា អ្នកមកដល់ថ្មីពីប្រទេសអ៊ីរ៉ង់ ព្រមទាំងអ្នកទាំងឡាយដែលមកពីប្រទេសប៉ាគីស្ថាន បង្កហានិភ័យអស្ថិរភាពបន្ថែមទៀតដល់ប្រទេស។