ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពគ្នាសម្រួល​ទិញ​ស្រូវ​ស្រង៉ែ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ

2025/08/12 08:28:47 pm        803

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ​ម្សិល​មិញ​បាន​បើកកិ​ច្ច​ប្រជុំ​ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារនិងតម្លៃស្រូវ-អង្ករ និងស្វែងរកដំណោះស្រាយជាដើម។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ នៅថ្ងៃទី១១ សីហា ឆ្នាំ​២០២៥នេះ បានសសេរឱ្យដឹងថា កិច្ចប្រជុំនេះ មានគោល​បំណង​ពិភាក្សា​ជាមួយ​សហព័ន្ធ​ស្រូវ​​អ​ង្ករ​កម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរក​ដំណោះ​ស្រាយ​ប្រកប​ដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំ​ចេ​ញ​ឱ្យ​ទូលំទូ​លាយ​ជាង​មុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

ប្រភពដដែល បានបញ្ជាក់ថា កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជា​កសិករ​ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានា​តម្លៃ និងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផល​ចំណេ​ញ​ច្រើនជូនប្រជាកសិករផងដែរ.

សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោម​ការ​ដឹក​នាំរ​បស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជា​ពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដែលរួមមាន៖ ការលើក​ស្ទួយ​ផលិតភាពកសិកម្ម ការដាក់ ការរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការពង្រាយ​មន្រ្តី​កសិកម្ម​ឃុំ និងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបជាដើម។ ក្នុងទិសដៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និង​មាន​រហូត​” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើក​កម្ពស់​ជីវភាព​ប្រជាកសិករ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        101
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm