UN៖ កុមារជិត ៤០នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភនៅហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដា

2025/08/12 09:20:16 pm        279

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប គឺធ្ងន់ធ្ងរ ដោយកុមារ ៣៧នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ នៅក្នុងទឹកដី ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាមក។

យោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារលោក Ramesh Rajasingham «លក្ខខណ្ឌមនុស្សធម៌ គឺហួសពីការភ័យរន្ធត់ទៅហើយ»។ លោកបាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«និយាយដោយស្មោះទៅ យើងអស់មានពាក្យអ្វី ដើម្បីពិពណ៌នាអំពីស្ថានភាពតទៀតហើយ»។

លោក Rajasingham បានសង្កត់ធ្ងន់ថា ចំនួនអ្នកស្លាប់ដោយសារការអត់ឃ្លានកំ ពុងកើនឡើង ជាពិសេសក្នុងចំណោមកុមារ ដែលមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អ្នកនាំពាក្យ OCHA បាននិយាយថា៖«ចាប់តាំងពីការកើនឡើងនៃអរិភាព ក្នុងខែតុលា ឆ្នាំ ២០២៣ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា បានកត់ត្រាការស្លាប់របស់កុមារចំនួន ៩៨នាក់ ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ចំណែកកុមារចំនួន ៣៧ នាក់ គិតចាប់តាំងពីថ្ងៃទី ០១ ខែកក្កដា គឺទើបតែជាងមួយខែមុន។ ដូច្នេះ នេះមិនមែនជាវិបត្តិអត់ឃ្លានដែលកំពុងកើតឡើងទៀតទេ នេះគឺជាភាពអត់ឃ្លានសុទ្ធសាធ និងជាក់ស្តែង»។

យោងតាមព័ត៌មានរបស់លោក មនុស្សជាង ៦១.០០០នាក់ បានស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្នុងនោះមានកុមារយ៉ាងហោចណាស់ ១៨.000នាក់។ ក្នុងចំណោមអ្នកស្លាប់មាន «បុគ្គលិកមនុស្សធម៌ជាង ៥០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីអរិភាព បានកើនឡើង ក្នុងនោះមានស្ត្រីយ៉ាងហោចណាស់ ១៦៧នាក់»។ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ រួមទាំងស្ត្រី និងកុមារ នៅតែស្ថិតក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ មន្ត្រី OCHA បានកត់សម្គាល់ថា៖«មនុស្សជាច្រើន ត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់ ឬការកាត់ទោស ឬការការពារដែលត្រូវការជាចំបាច់នោះ»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm