ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអំពាវនាវឲ្យមានឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិច និងដាក់សម្ពាធលើប្រទេសរុស្ស៊ី។
លោកស្រី បានសរសេរនៅលើទំព័រ Xរបស់លោកស្រី បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញរបស់ប្រមុខការទូតនៃសហភាពអឺរ៉ុប ដែលបានកោះប្រជុំជាបន្ទាន់ មុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក នៅរដ្ឋអាឡាស្កាថា៖«ការរួបរួមឆ្លងមហាសមុទ្រអាត្លង់ទិក ការគាំទ្រសម្រាប់អ៊ុយក្រែន និងសម្ពាធលើរុស្ស៊ី គឺជារបៀបដែលយើងនឹងបញ្ចប់សង្រ្គាមនេះ និងការពារការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀត នៅក្នុងទ្វីបអឺរ៉ុប»។
ប្រធានបទសំខាន់នៃការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រី គឺការរៀបចំសម្រាប់កិច្ចពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំសហភាពអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងប្រធានអង្គការណាតូ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលត្រូវបានរំពឹងថា នឹងរៀបចំដោយអធិការបតីអាល្លឺម៉ង់ នៅថ្ងៃទី ១៣ ខែសីហា ក្នុងគោលបំណងបញ្ចុះបញ្ចូលលោកប្រធានាធិបតីអាមេរិកឲ្យដាក់សម្ពាធបន្ថែមទៀតលើប្រទេសរុស្ស៊ី។