ប្រធានាធិបតីប្រេស៊ីល និងសមភាគីចិន ពិភាក្សាអំពីតួនាទី BRICS និងឱកាសពាណិជ្ជកម្មទ្វេភាគី

2025/08/12 09:25:52 pm        259

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីចិន លោក Xi Jinping បានពិភាក្សាពីតួនាទីរបស់ក្រុមរដ្ឋ BRICS និងធុរកិច្ចទ្វេភាគីតាមរយៈកិច្ចសន្ទនាតាមទូរសព្ទមួយ នេះបើយោងតាមការិយាល័យរបស់ Lula និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយនៅថ្ងៃអង្គារ (១២ សីហា) នេះ។

ការិយាល័យប្រធានាធិបតីប្រេស៊ីល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "មេដឹកនាំទាំងពីរបានពិភាក្សាអស់ពេល ១ម៉ោងកាលពីថ្ងៃចន្ទ ដោយយល់ស្របលើតួនាទីរបស់ក្រុម G20 និង BRICS ក្នុងការការពារពហុភាគីនិយម”។ សេចក្តីថ្លែងការណ៍បន្តថា "ប្រធានាធិបតីទាំងពីរក៏បានលើកឡើងពីឆន្ទៈក្នុងការបន្តកំណត់ឱកាសអាជីវកម្មថ្មីរវាងសេដ្ឋកិច្ចទាំងពីរផងដែរ"។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួ របស់ចិន រាយការណ៍ថា លោក Xi បានហៅក្រុម BRICS ថាជាវេទិកាដ៏សំខាន់មួយសម្រាប់កសាងការឯកភាពគ្នានៅក្នុងពិភពសកលខាងត្បូង ហើយបានលើកឡើងថា ចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រេស៊ីល ដើម្បីធ្វើជាគំរូនៃភាពរួបរួម និងការពឹងផ្អែកលើខ្លួនឯង ក្នុងចំណោមប្រទេសធំៗនៅសកលខាងត្បូង។

ស៊ីនហួបន្ថែមថា លោក Xi បានពណ៌នាទំនាក់ទំនងរវាងប្រទេសទាំងពីរថា "ល្អបំផុតក្នុងប្រវត្តិសាស្ត្រ" ហើយនិយាយថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងលើកកម្ពស់ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនផងដែរ។ សូមបញ្ជាក់ជូនថា លោក Lula ធ្លាប់និយាយរួចហើយកាលពីសប្តាហ៍មុនថា លោកនឹងបើកកិច្ចសន្ទនាអំពីរបៀបដោះស្រាយពន្ធរបស់សហរដ្ឋអាមេរិក ជាមួយមេដឹកនាំប្រទេស BRICS៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm