សមាជិកណាតូ លីទុយអានី បើកសមយុទ្ធយោធានៅជិតព្រំដែនបេឡារុស មុនផែនការសមយុទ្ធរបស់រុស្ស៊ី

2025/08/12 11:07:15 pm        62

យោធាលីទុយអានី បានប្រកាសថា ប្រទេសលីទុយអានី — ដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយមានព្រំប្រទល់ជាប់ទាំងបេឡារុស និងតំបន់ Kaliningrad របស់រុស្ស៊ី— បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាឈ្មោះថា ចចកកំណាច ឆ្នាំ២០២៥ ឬជាភាសាក្នុងស្រុកថា Arsus Vilkas 2025 ចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែសីហា នៅតំបន់ក្បែរព្រំដែនជាមួយប្រទេសបេឡារុស។

សមយុទ្ធនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទាហាន និងគ្រឿងបរិក្ខារក្រុមដំបូងបង្អស់របស់រុស្ស៊ី បានទៅដល់ប្រទេសបេឡារុស សម្រាប់ផែនការសមយុទ្ធឈ្មោះថា Zapad ឆ្នាំ២០២៥ ទ្រង់ទ្រាយធំរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលគ្រោងធ្វើនៅពាក់កណ្តាលខែកញ្ញា។ អ៊ុយក្រែន និងសម្ព័ន្ធយោធាណាតូ បានសម្តែងក្ដីបារម្ភថា សមយុទ្ធ Zapad នោះអាចត្រូវបានប្រើប្រាស់ជាការលាក់បាំងនៃប្រតិបត្តិការយោធាថ្មីរបស់រុស្ស៊ី ខណៈទីក្រុងមូស្គូ បន្តធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

សមយុទ្ធលីទុយអានីនេះមានការចូលរួមពីបុគ្គលិកប្រហែល ៣៥០នាក់ និងយុទ្ធោបករណ៍ ៥០គ្រឿង ជាមួយនឹងការហ្វឹកហ្វឺននិម្មិតបាញ់គ្រាប់រំសេវ។ យោធានិយាថា សប្តាហ៍ដំបូងនឹងមើលឃើញក្រុមថ្មើរជើង និងទីបញ្ជាការកងវរសេនាតូចលីទុយអានី ដាក់ពង្រាយទៅកាន់ស្រុក Varena ភាគខាងត្បូង សម្រាប់ប្រតិបត្តិការការពារនៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដោយប្រើប្រាស់យានប្រយុទ្ធរបស់ថ្មើរជើងឈ្មោះ Vilkas។

យោធាបន្តថា នៅសប្តាហ៍ទីពីរ សមយុទ្ធនេះនឹងផ្តោតលើលំហាត់សមបាញ់គ្រាប់ពិតកម្រិតអង្គភាពយោធា នៅទីតាំងហ្វឹកហាត់ Gaiziunai កណ្តាលប្រទេសលីទុយអានី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm