ទីក្រុង Xi'an ប្រទេស​ចិន​ដកចេញ​វិធានការ​វីរុស​មួយ​ចំនួន​បន្ទាប់ពី​ការ​បិទ​ខ្ទប់ ៣​សប្តាហ៍

2022/01/17 10:20:31 pm        758

​ចិន៖ ទីក្រុង Xi'an ភាគ​កណ្ដាល​របស់​ប្រទេស​ចិនបាន​ចាប់ផ្តើម​ដកចេញ​វិធានការ​រឹតត្បិត​វីរុស COVID-19 ជា​បណ្ដើរៗបន្ទាប់ពី​ទីក្រុង​នេះ​បាន​ចូល​ទៅ​ក្នុង​ការ​បិទ​ខ្ទប់​កាលពី​ ៣សប្តាហ៍​មុន​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​វីរុស​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ CCTV បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា សកម្មភាព ផលិតកម្ម​មួយ​ចំនួន​បាន​ចាប់ផ្តើម​ឡើងវិញ​នៅ​ក្នុង​ទីក្រុង​។

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​វិធាន​ការបិទ​ខ្ទប់​ត្រូវបាន​ដកចេញ​ដោយ​ផ្នែក ឬ​ទាំងស្រុង​នៅក្នុង​សហគមន៍​មួយ​ចំនួនដែល​ត្រូវ​បាន​កំណត់​ថា​មាន​ហានិភ័យ​ទាប ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​ ក្នុង​រយៈពេល​កំណត់​ដើម្បី​ទិញ​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​ទីក្រុង​បាន​និយាយ​ថា ករណី​វីរុស ​COVID-19 ក្នុង​រយៈពេល ៥​ថ្ងៃចុង​ក្រោយ​នេះ ត្រូវ​បាន​រក​ឃើញ​តែ​ក្នុងចំណោម​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ​ទីក្រុង​នេះ​បាន​ចូល​ទៅ​ក្នុង​ការ​បិទ​ខ្ទប់​តឹង​រ៉ឹង​កាលពី​ថ្ងៃទី២២ ខែ​ធ្នូ បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លងដែល​ក្រុម​មន្ត្រី​សន្មត​ថា​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Delta​។ ប្រទេស​ចិន​កំពុង​ស្វែងរក​ការ​លុបបំបាត់​ករណី​ឆ្លង​ក្នុង​តំបន់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង Delta ជាមួយ​នឹង​គោលការណ៍​គ្មាន​វីរុស COVID-19 របស់​ខ្លួន​។

​ទីក្រុង​ និង​តំបន់​ជាច្រើន​នៅ​ក្នុង​ខេត្ត Guangdong ភាគ​ខាង​ត្បូង ក៏ដូចជា​ទីក្រុង​ប៉េកាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ បាន​រាយការណ៍​ករណី​ឆ្លង​ក្នុងស្រុក​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ឆ្លង​ខ្ពស់​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឱ្យដឹងថា ទីក្រុង​ប៉េកាំង​បាន​រាយការណ៍​ពី​ករណីឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុងស្រុក​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ មុន​ពេលដែល​ទីក្រុង​នេះ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៤ ខែកុម្ភៈ និង​ប្រមាណ​ ២សប្តាហ៍​មុនពេល​ចាប់ផ្តើម​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm