អ៊ីរ៉ង់ប្រាប់អាមេនីថា ច្រករបៀងដីគោកគាំទ្រដោយលោក Trump អាចជាផ្នែកនៃយុទ្ធវិធីរបស់អាមេរិក

2025/08/12 11:15:03 pm        97

អ៊ីរ៉ង់បានបង្កើនការព្រមានដល់ប្រទេសអាមេនី កាលពីថ្ងៃចន្ទ (ទី១១ ខែសីហា) ពាក់ព័ន្ធនឹងការគ្រោងទុកបង្កើតច្រករបៀងគាំទ្រដោយសហរដ្ឋអាមេរិក ដែលតភ្ជាប់អាស៊ែបៃហ្សង់ទៅដែនដី នៅជិតព្រំដែនអ៊ីរ៉ង់ ដោយនេះជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាព នាពេលថ្មីៗនេះ រវាងទីក្រុង Yerevan (យ៉េរ៉េវ៉ាន់) និង Baku (បាគូ)។

បើយោងតាមសេចក្តីថ្លែងការណ៍ពីទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា អំឡុងការសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian «បានរំលឹកអំពីលទ្ធភាពនៃការមានវិធានការដោយសហរដ្ឋអាមេរិក ដែលអាចបន្តអនុវត្តគោលដៅអនុត្តរភាព នៅក្នុងតំបន់កូកាស ក្រោមរូបភាពនៃការវិនិយោគសេដ្ឋកិច្ច និងការធានាសន្តិភាព»។

ច្រករបៀងដីគោក ដែលត្រូវបានគេឲ្យឈ្មោះថា «ផ្លូវ Trump ដើម្បីសន្តិភាព និងវិបុលភាពអន្តរជាតិ» គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន រវាងអាមេនី និងអាស៊ែបៃហ្សង់។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងមានសិទ្ធិអភិវឌ្ឍន៍លើផ្លូវដែលបានស្នើឡើង តភ្ជាប់អាស៊ែបៃហ្សង់ទៅកាន់តំបន់ Nakhichevan របស់ប្រទេសនេះ ដោយឆ្លងកាត់តំបន់នៅជិតព្រំដែនអ៊ីរ៉ង់។

អ៊ីរ៉ង់បានប្រឆាំងនឹងគម្រោងបង្កើតផ្លូវឆ្លងកាត់ជាយូរមកហើយ ដែលត្រូវបានគេស្គាល់ថា ជាច្រករបៀង Zangezur ដោយភ័យខ្លាចថា វានឹងកាត់ផ្តាច់ប្រទេសចេញពីប្រទេសអាមេនី និងតំបន់កូកាសផ្សេងទៀត ហើយនាំកងកម្លាំងបរទេសដែលមានអរិភាពមកក្បែរព្រំដែនរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm