ទាហានអ៊ុយក្រែន និយាយថា ការលះបង់ទឹកដីឱ្យទៅរុស្ស៊ីនឹងមិននាំមកនូវសន្តិភាពដល់ប្រទេសដែលហែកហួរដោយសង្គ្រាមរបស់ពួកគេឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងគីវ និងទីក្រុងមូស្គូ ទាំងពីនេះនឹងត្រូវប្រគល់ទឹកដី ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
និយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters នៅលើទីលានហ្វឹកហ្វឺនក្នុងតំបន់ Kharkiv ទាហាន បាននិយាយថា ពួកគេមិនគាំទ្រការដោះដូរទឹកដីជាមួយរុស្ស៊ីសម្រាប់ជាប្រយោជន៍ដល់ការដោះស្រាយសង្រ្គាមនោះទេ។ ទាហានម្នាក់ បាននិយាយថា លោកបានចាត់ទុកទឹកដីដែលចូលកាន់កាប់ដោយរុស្ស៊ីថា «បានបាត់បង់រួចទៅហើយ»។

អ៊ុយក្រែន បានព្យាយាមរុញច្រានអ្នកឈ្លានពានរុស្ស៊ីដែលមិនធ្លាប់មាន ចាប់តាំងពីសង្រ្គាមដ៏ធំនិងបង្ហូរឈាមបំផុតនៅអឺរ៉ុប ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមឈ្លានពានដើម្បីដណ្តើមយកអ៊ុយក្រែន និងពង្រីកវិសាលភាពនៃឥទ្ធិពលរបស់រុស្ស៊ី។
