Spurs មិន​ពេញចិត្ត​ដែល EPL អនុញ្ញាត​ឱ្យ​លើក​ការប្រកួត​ជាមួយ Arsenal យប់មិញ​

2022/01/17 10:24:36 pm        105

​បាល់ទាត់៖ ​ក្លិប​ Tottenham Hotspur មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល English Premier League សំរេច​លើក​ការប្រកួត​តាម​សំណើ​របស់ Arsenal យប់មិញ​។ ​ក្រុម​កាំភ្លើង​ធំ Arsenal បានស្នើ​សុំ​លើក​ការប្រកួត​នៅ​ទឹកដី Spurs យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះដោយសារ​មិនមាន​កីឡាករ​គ្រប់គ្រាន់​។

​​ច្បាប់​របស់ EPL ក្នុង​បរិបទ​កូ​វីដ​នេះ​បាន​ចែងថា ​ក្លិប​បាល់ទាត់​ណាមួយ​អាច​សុំ​លើក​ការប្រកួត​បាន ​ប្រសិនបើ​ពួកគេ​មិនមាន​កីឡាករ​គ្រប់គ្រាន់​យ៉ាងតិច ១៣​នាក់​ទាំង​អ្នកចាំទី​។ ​Spurs បាន​ចេញ​សេចក្តី​ថ្លែង​ការ​មិន​ពេញ​ចិត្តនឹង​ការ​សំរេចចិត្ត​នេះ ដោយសារ​កូ​វីដ​-១៩ មិន​មែន​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ Arsenal មិន​មាន​កីឡាករ​គ្រប់គ្រាន់​នោះទេ​គឺ​បញ្ហា​របួស និង​កីឡាករ​មាន​ភារកិច្ច​នៅ​ពានរង្វាន់​បាល់ទាត់​ទ្វីប​អាហ្វ្រិក Africa Cup of Nations​។ ​​ត្រង់​ចំនុច​នេះ​អតីត​ខ្សែ​ការពារ Manchester United, Gary Neville ដែល​បច្ចុប្បន្ន​ជា​អ្នកវិភាគ​កីឡាបាល់ទាត់​ជំនាញ​មួយរូប​បាន​និយាយថា EPL គួរតែ​កែសម្រួល​ច្បាប់​នេះ​ដោយ​មិនគួរ​យក​កត្តា​ផ្សេងៗ​មិនមែន​កូ​វីដ​-១៩ មក​ធ្វើឱ្យ​ការប្រកួត​មួយ​អាច​លើក​ពេល​បានឡើយ ពោលគឺ​នៅពេលនេះ​ក្លិប​ហ៊ាន​ស្នើសុំ​លើក​ពេល​ ដោយសារ​ពួកគេ​មិនមាន​កីឡាករ​សំខាន់ៗ​ទៅវិញ​ទេ មិនមែន​ដោយ​សារ​ឆ្លង​កូ​វីដ​-១៩ ឡើយ​។

​​សូមបញ្ជាក់ថា Arsenal មាន​កីឡាករ ៤នាក់​ជាប់​ភារកិច្ច​នៅ Africa Cup of Nations រួមមាន Pierre-Emerick Aubameyang, Nicolas Pepe, Mohamed Elneny និង Thomas Partey ស្រប​ពេលដែល Cedric Soares, Bukayo Saka និង Calum Chambers មាន​របួស បូករួម​ទាំង Granit Xhaka ជាប់​ពិន័យ និង Martin Odegaard មាន​ជំងឺ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        285
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        352

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm