ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ បាននិយាយថា ចក្រភពអង់គ្លេស និងដៃគូអឺរ៉ុប កំពុងព្យាយាមបង្អាក់ដំណោះស្រាយសន្តិភាពនៃជម្លោះនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«រុស្ស៊ីបាននិងនៅតែបើកចំហ ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន តាមរយៈមធ្យោបាយការទូត។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍ និងយូរអង្វែង ដែលអាចសម្រេចបានដោយការលុបបំបាត់មូលហេតុឫសគល់នៃវិបត្តិ។ ក្នុងបរិបទនេះ យើងកត់សម្គាល់ការប៉ុនប៉ងដែលកំពុងបន្តដោយទីក្រុងឡុងដ៍ និងដៃគូមួយចំនួនរបស់ខ្លួន ក្នុងការបង្អាក់ដំណោះស្រាយសន្តិភាពនៃជម្លោះ ដោយការលុបបំបាត់មូលហេតុឫសគល់របស់សង្គ្រាមនេះ» ។

ស្ថានទូតរុស្ស៊ីបាននិយាយថា៖«នេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយសេចក្តីថ្លែងការណ៍ និងសកម្មភាពដែលបង្កើតឡើងដោយថ្នាក់ដឹកនាំអង់គ្លេស នៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក នៅរដ្ឋអាឡាស្កា។ គោលនយោបាយនេះ បញ្ជាក់ជាថ្មីម្តងទៀតនូវវិធីសាស្រ្តឱកាសនិយមនៃរដ្ឋធានីអឺរ៉ុប ដែលសង្ឃឹមថា នឹងប្រើប្រាស់អ៊ុយក្រែនបន្ថែមទៀត ជាឈ្នាន់ប្រឆាំងនឹងរុស្ស៊ី~។
លោក ត្រាំ បាននិយាយនៅថ្ងៃទី ០៨ ខែសីហាថា លោកសង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅរដ្ឋអាឡាស្កា នៅថ្ងៃទី ១៥ ខែសីហា។ កាលបរិច្ឆេទនិងទីកន្លែង ត្រូវបានបញ្ជាក់ក្រោយមកដោយជំនួយការប្រធានាធិបតីរុស្ស៊ីលោក លោក Yury Ushakov ដែលបាននិយាយថា ប្រធានាធិបតីរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងផ្តោតលើការពិភាក្សាអំពីជម្រើសសម្រាប់ការឈានដល់ដំណោះស្រាយយូរអង្វែងនៃវិបត្តិអ៊ុយក្រែន។ លោកបានលើកឡើងថា វិមានក្រឹមឡាំង រំពឹងថា មេដឹកនាំទាំងពីរ នឹងជួបគ្នាក្នុងទឹកដីរុស្ស៊ី បន្ទាប់ពីកិច្ចចរចារបស់ពួកគេ នៅរដ្ឋអាឡាស្កា។
