អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការពិគ្រោះយោបល់អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីលោកដែលបាននិយាយថា ៖«ដោយថ្លឹងថ្លែងពីកិច្ចប្រជុំនាពេលថ្មីៗនេះរបស់មន្ត្រីអ៊ីរ៉ង់ និងមន្ត្រីរបស់IAEA យើងបានយល់ព្រមបន្តការពិគ្រោះយោបល់»។

លោក Gharibabadi បានចង្អុលបង្ហាញថា កិច្ចប្រជុំទីក្រុងតេអេរ៉ង់ ដែលបានចូលរួមដោយអគ្គលេខាធិការរង IAEA លោក Massimo Aparo បានលើកឡើងពីជម្រើសសម្រាប់ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារនេះ ក្នុងស្ថានភាពបច្ចុប្បន្ន។ អ្នកការទូតជាន់ខ្ពស់រូបនេះ បានបន្ថែមថា៖«យើងបានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការខកខានរបស់ទីភ្នាក់ងារ IAEA ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងអំឡុងពេលនៃការវាយប្រហារលើអ៊ីរ៉ង់ដោយរបបជ្វីហ្វនិងសហរដ្ឋអាមេរិក ហើយបានទាមទារឲ្យមានការផ្លាស់ប្តូរវិធីសាស្រ្តខុសឆ្គងរបស់ទីភ្នាក់ងារនេះ ចំពោះបញ្ហានានាដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់»។
