លោក Zelenskyy៖ លោក Putin ត្រៀមសម្រាប់ «ការវាយលុកថ្មី» មិនមែនត្រៀមសម្រាប់បទឈប់បាញ់ឡើយ

2025/08/13 01:18:19 am        68

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោក Vladimir Putin មិនបានត្រៀមខ្លួន សម្រាប់បទឈប់បាញ់នោះទេ ប៉ុន្តែកំពុងត្រៀមកងទ័ពរបស់លោក សម្រាប់ «ប្រតិបត្តិការវាយលុកថ្មី» នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមេដឹកនាំរុស្ស៊ីរូបនេះ គ្រោងនឹងជួបប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់កិច្ចចរចាសន្តិភាពនៅរដ្ឋអាឡាស្កាក៏ដោយ។

លោក Zelenskyy បាននិយាយថា របាយការណ៍ពីចារកម្ម និងមេបញ្ជាការយោធារបស់អ៊ុយក្រែន បង្ហាញថា លោក Putin មានបំណងបង្ហាញកិច្ចប្រជុំរបស់លោកនៅថ្ងៃសុក្រជាមួយលោក Trump ថា ជា «ជ័យជម្នះផ្ទាល់ខ្លួន ហើយបន្ទាប់មកបន្តធ្វើសកម្មភាពដូចពីមុនដដែល» នៅក្នុងសង្រ្គាម លើប្រទេសអ៊ុយក្រែន។

នៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះលើគណនីបណ្ដាញសង្គមរបស់លោក កាលពីយប់ថ្ងៃចន្ទ (ទី១១ ខែសីហា) លោក Zelenskyy បានប្រាប់ថា៖ «គាត់ (លោក Putin) ពិតជាមិនបានរៀបចំ សម្រាប់បទឈប់បាញ់ ឬការបញ្ចប់សង្រ្គាមនោះទេ។ មិនមានការបង្ហាញពីអ្វី ដែលថា រុស្ស៊ីបានទទួលសញ្ញាត្រៀមខ្លួន សម្រាប់ស្ថានភាពក្រោយសង្គ្រាមឡើយ»។

លោកបានបន្ថែមថា៖ «ផ្ទុយទៅវិញ ពួកគេកំពុងដាក់ពង្រាយឡើងវិញនូវកងទ័ព និងកងកម្លាំងរបស់ពួកគេ តាមរបៀបដែលបង្ហាញពីការរៀបចំ សម្រាប់ប្រតិបត្តិការវាយលុកថ្មី។ ប្រសិនបើមាននរណាម្នាក់កំពុងរៀបចំ សម្រាប់សន្តិភាពនោះ សកម្មភាពនេះមិនមែនជាអ្វីដែលរូបគាត់ធ្វើនោះឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm