ក្រុមអាជ្ញាធរនិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅចំណតរថយន្តរបស់ហាងលក់ទំនិញ Target ស្ថិតក្នុងរដ្ឋ Texas ដោយបានសម្លាប់មនុស្ស ៣នាក់ ។
ការវាយប្រហារនេះ បានកើតឡើងនៅរដ្ឋធានី Austin ហើយស្នងការនគបាលក្រុងអ្នកស្រី Lisa Davis និយាយថា ជនវាយប្រហារគឺជាបុរសវ័យជាង ៣០ឆ្នាំដែលមានប្រវត្តិបញ្ហាសុខភាពផ្លូវចិត្ត ។
ក្រោយការបាញ់ប្រហារ បុរសសង្ស័យរូបនេះ បានរត់គេចចេញពីកន្លែងកើតហេតុតាមរថយន្តលួចគេ ដែលក្រោយមកគាត់ជួបគ្រោះថ្នាក់ ។ គាត់បានលួចរថយន្តមួយគ្រឿងទៀត មុនពេលគាត់ត្រូវបានចាប់ខ្លួន ។
ក្រុមឆ្លើយតបគ្រាអាសន្ន បានរកឃើញជនរងគ្រោះ ៣នាក់ ដែលពុំត្រូវបានផ្តល់អត្តសញ្ញាណភ្លាមៗនោះទេ ពេលដែលពួកគេបានមកដល់កន្លែងកើតហេតុ ។ មនុស្ស ២នាក់ ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះទី ៣ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
អ្នកស្រី Davis និយាយថា នេះគឺជាថ្ងៃដ៏ក្រៀមក្រំបំផុតមួយសម្រាប់ទីក្រុង Austin ។ វាគឺជាថ្ងៃដ៏ក្រៀមក្រំបំផុតមួយសម្រាប់ពួកយើងទាំងអស់គ្នា ហើយអ្នកស្រីសូមសម្តែងមរណៈទុក្ខដ៏ក្រៀមក្រំនេះដល់គ្រួសារជនរងគ្រោះ ។
ការវាយប្រហារនេះដែរ បានកើតឡើង មុនពេលបើកបវេសនកាលនៅសហរដ្ឋអាមេរិក ជាពេលដែលការដើរផ្សារដ៏មមាញឹក ៕