អ៊ីរ៉ង់៖ ជនសង្ស័យ ២១.០០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល

2025/08/13 03:05:26 am        22


យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា នគរបាលអ៊ីរ៉ង់បានចាប់ខ្លួនជនសង្ស័យចំនួន ២១.០០០នាក់ ក្នុងអំឡុងពេលមានសង្រ្គាមរយៈពេល ១២ថ្ងៃ ជាមួយអ៊ីស្រាអែល កាលពីខែមិថុនា។

បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានផ្ទុះឡើងនៅថ្ងៃទី១៣ ខែមិថុនា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានចាប់ផ្តើមយុទ្ធនាការតាមចាប់ខ្លួនគ្រប់ច្រកល្ហក រួមជាមួយនឹងការបង្កើនវត្តមាននៅតាមដងផ្លូវ ជាពិសេសប៉ុស្តិ៍ត្រួតពិនិត្យ និង «ការរាយការណ៍សាធារណៈ» ដោយប្រជាពលរដ្ឋត្រូវបានអំពាវនាវឲ្យផ្ដល់របាយការណ៍ អំពីបុគ្គលណាម្នាក់ដែលពួកគេគិតថា កំពុងធ្វើសកម្មភាពគួរឲ្យសង្ស័យ។

អ្នកនាំពាក្យនគរបាល លោក Saeid Montazerolmahdi បាននិយាយថា «មានការកើនឡើងចំនួន ៤១ភាគរយនៃការហៅទូរសព្ទពីសាធារណជន ដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន ២១.០០០នាក់ ក្នុងអំឡុងពេលមានសង្រ្គាមរយៈពេល ១២ថ្ងៃនោះ»។ លោកមិនបានបញ្ជាក់ថា តើអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានសង្ស័យអំពីអ្វីនោះឡើយ ប៉ុន្តែទីក្រុងតេអេរ៉ង់ បានឲ្យដឹងនៅមុននោះ អំពីការមានបុគ្គលបញ្ជូនព័ត៌មានដែលអាចជួយនាំទៅដល់ការវាយប្រហាររបស់អ៊ីស្រាអែល។

ជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏បាននាំឲ្យមានការបង្កើនល្បឿននិរទេសជនអន្ដោប្រវេសន៍អាហ្វហ្គានីស្ថានដែលត្រូវបានគេជឿថា រស់នៅដោយខុសច្បាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយភ្នាក់ងារជំនួយរាយការណ៍ថា អាជ្ញាធរមូលដ្ឋាន ក៏បានចោទប្រកាន់ប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែលផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm