មន្រ្តីរដ្ឋាភិបាល៖ ក្រុមសកម្មប្រយុទ្ធបានសម្លាប់ទាហានប៉ាគីស្ថាន ៩នាក់ នៅខេត្ត Balochistan

2025/08/13 03:07:55 am        28


មន្ត្រីរដ្ឋាភិបាល នៅថ្ងៃអង្គារ (ទី១២ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ទាហានប៉ាគីស្ថានចំនួន ៩នាក់ ត្រូវបានសម្លាប់ នៅពេលដែលក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ បានបើកការវាយប្រហារនៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសនេះ។

ការវាយប្រហារកាលពីថ្ងៃចន្ទ (ទី១១ ខែសីហា) បានកើតឡើងនៅថ្ងៃដដែលដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានចុះបញ្ជីកងទ័ពរំដោះ Baloch (BLA) ជាអង្គការភេរវករបរទេស បន្ទាប់ពីមានការវាយលុកបង្ហូរឈាមជាច្រើនដែលត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមនេះ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃតំបន់ Washuk ជាកន្លែងដែលការវាយប្រហារបានកើតឡើង បានប្រាប់ថា ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ បានវាយប្រហារប៉ុស្តិ៍នគរបាល និងបរិវេណកងកម្លាំងព្រំដែន។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះបាននិយាយថា៖ «កងទ័ពត្រូវបានវាយប្រហារដោយភេរវករ នៅពេលពួកគេធ្វើដំណើរលើផ្លូវ ដើម្បីឆ្លើយតបនឹងស្ថានការណ៍។ ភេរវករបានសម្លាប់ទាហាន ៩នាក់»។

ចំណែកមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតមកពីនាយកដ្ឋានផ្ទៃក្នុងខេត្តដែលសុំមិនបញ្ចេញឈ្មោះដែរ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ «មានភេរវករចំនួនពី ៤០ ទៅ ៥០នាក់ ជិះម៉ូតូ ដែលបានវាយប្រហារអគាររដ្ឋបាល និងបានបំផ្លិចបំផ្លាញអគារនោះ»។ 

មន្ត្រីទាំង ២រូបនោះបានបន្ថែមទៀតថា ទាហាន ៦នាក់ផ្សេងទៀត ក៏រងរបួសផងដែរ នៅក្នុងការវាយប្រហារនេះ។ មិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវ ជុំវិញការវាយប្រហារនេះទេ ប៉ុន្តែ BLA គឺជាក្រុមសកម្មបំផុត នៅក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm