អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើក្រុងហ្កាហ្សា ខណៈមេដឹកនាំក្រុមហាម៉ាស ទៅអេហ្ស៊ីប ដើម្បីសង្គ្រោះកិច្ចចរចាបទឈប់បាញ់

2025/08/13 03:02:45 pm        142

អ្នកមើលឃើញហេតុការណ៍ និងក្រុមគ្រូពេទ្យ បាននិយាយកាលពីថ្ងៃអង្គារ ១២ សីហាថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែក និងបាញ់ស្រាចលើតំបន់ភាគខាងកើតនៃទីក្រុងហ្កាហ្សាទាំងយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ ខណៈមេដឹកនាំក្រុមហាម៉ាសលោក Khalil Al-Hayya កំពុងស្ថិតនៅទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាស្តារផែនការបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។  

ជុំចុងក្រោយនៃកិច្ចចរចាដោយប្រយោលក្នុងប្រទេសកាតា បានបញ្ចប់ក្នុងភាពជាប់គាំងនៅចុងខែកក្កដា ដោយអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ស្តីបន្ទោសដាក់គ្នា ជុំវិញកង្វះវឌ្ឍនភាពលើសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល៦០ថ្ងៃ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបើកការវាយលុកថ្មី និងដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលខ្លួនបានក្ដោបក្ដាប់ភ្លាមៗបន្ទាប់ពីការផ្ទុះសង្គ្រាមនៅក្នុងខែតុលា ឆ្នាំ ២០២៣ មុនពេលដកចេញ។

មន្ត្រីក្រុមហាម៉ាសលោក Taher al-Nono បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំរបស់ក្រុមហាម៉ាសជាមួយក្រុមមន្ត្រីអេហ្ស៊ីប ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធសប្ដាហ៍នេះ នឹងផ្តោតលើមធ្យោបាយដើម្បីបញ្ឈប់សង្គ្រាម ការផ្តល់ជំនួយ និងបញ្ចប់ការឈឺចាប់របស់ប្រជាជនរបស់យើងនៅក្នុងដែនដីហ្កាហ្សា។ 

ផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការពង្រីកការគ្រប់គ្រងយោធាលើតំបន់ហ្កាហ្សា ដែលរំពឹងថានឹងចាប់ផ្តើមនៅខែតុលា បានបង្កើនការតវ៉ាជាសកលជុំវិញការបំផ្លិចបំផ្លាញ ការរត់ភៀសខ្លួន និងការអត់ឃ្លានកំពុងរីករាលដាលដែលប៉ះពាល់ដល់ប្រជាជន ២,២ លាននាក់លើទឹកហ្កាហ្សា។អង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀត ទាមទារឱ្យមានចំណាត់ការប្រឆាំងនឹងគ្រោះទុរ្ភិក្ស ដោយទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ និងសម្របសម្រួលការនាំចូលជំនួយ ៕



អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm