និស្សិតកម្ពុជាត្រឡប់ពីប្រទេសថៃចំនួន ៦៥៩នាក់ សំណើសុំអាហារូបករណ៍​សម្តេចតេជោ​សិក្សា​បន្ត​នៅ​តាមគ្រឹះស្ថានឧត្តម​សិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាវិញ

2025/08/13 05:22:27 pm        426

តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួល​សំណើ​សុំ​អាហា​រូបករណ៍​សម្តេច​តេជោ​ពី​និស្សិតកម្ពុជាដែល​បាន​ត្រឡប់មកពីប្រទេសថៃ​ គិតត្រឹមថ្ងៃទី១២សីហា ឆ្នាំ២០២៥ សរុបចំនួន៦៥៩នាក់ ក្នុង​នោះ​លើក​ទី​១ ចំនួន១៧៩នាក់ និងលើកទី២ចំនួន ៤៨៧នាក់ ខណៈ​បច្ចុប្បន្ន ក្រសួងកំពុង​សម្រប​សម្រួល​ទទួល​យក​និស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំ​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​សាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

កាលពី​រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួល​ជួបសំ​ណេះសំ​ណាល​ជា​មួយ​និស្សិត​កម្ពុជាវិ​លត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដោយមានកា​រ​ចូល​រួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់​ព័ន្ធ​ក្រោម​ឱវាទ ឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ លោក លោកស្រី គណៈគ្រប់គ្រង គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និងឯកជន អ្នកអាណាព្យាបាល និងនិស្សិត។

ក្នុងបរិយាកាសដ៏កក់ក្តៅនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយ​ក្មួយៗ​និស្សិត​កម្ពុជា​ដែល​សម្រេច​ចិត្ត​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​បន្ត​ការ​សិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា​នានា​ទាំង​គ្រឹះស្ថា​ន​សាធារណៈ​រដ្ឋ និងឯកជននៅកម្ពុជាវិញ ព្រមទាំងឆ្លើយតបនឹងកង្វល់ ក៏ដូចជាបញ្ហាមួយចំនួន​របស់​និស្សិត​ពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបាន​សម្រប​សម្រួល​ឱ្យមានការជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពី​លក្ខ​ខណ្ឌ​ផ្សេង​ៗ​គ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំ​ឱ្យ​ខាង​សាលា​ជួយស​ម្រួល​ដំណើរ​ការ​នៃ​ការ​ចូល​រៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។

តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួល​សំណើសុំ​អាហារូបករណ៍​សម្តេច​តេជោ​ពី​ក្មួយៗ​និស្សិត​គិត​ត្រឹម​ថ្ងៃនេះ​ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និង​ផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិត​ឱ្យចូលរៀនដោយមិន​បង់​ថ្លៃ​ទៅតា​មជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន​ក្នុង​ប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខសុវត្ថិភាពរបស់ក្មួយៗ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំ​ពាវ​នាវ​ដល់​និស្សិត​ដែល​រងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រឡប់មក​សិក្សា​នៅ​ប្រទេស​កម្ពុជា​វិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់និស្សិត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមគោរព​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែលបានប្រកាស​ផ្តល់​អាហារូបករណ៍ដ​ល់និ​ស្សិតក​ម្ពុជា​ដើម្បី​បន្ត​ការ​សិក្សា​នៅក្នុ​ងប្រ​ទេស និង ទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាង​ធនធានមនុស្ស​ដើម្បី​អនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែល​បានអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិលត្រឡប់​មក​ពី​ប្រទេសថៃ​ក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបា​នជួ​យអ​នុ​គ្រោះពិ​ចារណាលើ​ការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជាយើង។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយសូមចងចាំថា ការអប់រំ មិនមែនត្រឹមតែសម្រាប់ទទួលសញ្ញាបត្រទេ ប៉ុន្តែសម្រាប់បង្កើតចំណេះដឹង ជំនាញពិតប្រាកដ មានគុណធម៌សីលធម៌ មានចក្ខុវិស័យ និងរៀបចំខ្លួនឯងឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ ហើយសូមយកឱកាសនេះបង្កើតបានជាគុណប្រយោជន៍អតិបរិមា ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។

សម្រាប់និស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូមរួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំ។ អាហារូបករណ៍សិក្សាក្នុងប្រទេសកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយក្មួយៗអាចសិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំរាមកំហែង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm