យោធាប្រទេសចិន បាននិយាយនៅក្នុងថ្ងៃពុធ (១៣ សីហា) នេះថា ខ្លួនបានត្រួតពិនិត្យ និង "បណ្តេញ" នាវាពិឃាតរបស់សហរដ្ឋអាមេរិក មួយគ្រឿងឈ្មោះថា USS Higgins ចេញពីដែនទឹកជម្លោះនៃថ្មប៉ប្រះទឹក Scarborough Shoal នៅក្នុងសមុទ្រចិនខាងត្បូង។

បញ្ជាការខាងត្បូងរបស់យោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតមួយគ្រឿងនោះបានចូលទៅក្នុងដែនទឹក Scarborough Shoal "ដោយពុំមានការយល់ព្រមពីរដ្ឋាភិបាលចិន" នោះឡើយនៅថ្ងៃពុធនេះ។
ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ គួរឱ្យដឹងថា ប្រទេសចិន អះអាងសិទ្ធិលើស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាការទាមទារត្រួតជាន់គ្នាដោយប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម នៅក្នុងបណ្ដាញទឹកពាណិជ្ជកម្មដ៏សំខាន់ ដែលមានទំនិញតម្លៃរាប់សែនកោដិដុល្លារត្រូវឆ្លងកាត់ក្នុងមួយឆ្នាំៗ។
សហរដ្ឋអាមេរិក តែងអនុវត្តប្រតិបត្តិការ "សេរីភាពនៃការធ្វើនាវាចរណ៍" ជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូង ដោយតតាំងនឹងអ្វីដែលខ្លួននិយាយថា ជាការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ ដែលដាក់ដោយភាគីអះអាងសិទ្ធនៅលើដែនទឹកនេះ៕

