អ៊ីរ៉ង់៖ ខ្លួនបានចាប់ជនសង្ស័យ២១.០០០នាក់អំឡុងពេលសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែល

2025/08/13 07:07:51 pm        107

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលដកស្រង់សម្តីអ្នកនាំពាក្យអនុវត្តច្បាប់បានឱ្យដឹងថា នគរបាលរបស់អ៊ីរ៉ង់បានចាប់ខ្លួនជនសង្ស័យចំនួន២១.០០០នាក់ក្នុងអំឡុងពេលជម្លោះរយៈពេល១២ថ្ងៃរបស់ប្រទេសជាមួយអ៊ីស្រាអែល កាលពីក្នុងខែមិថុនា។

បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងជនស៊ីវិលរាប់រយនាក់ កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានចាប់ផ្តើមយុទ្ធនាការនៃការចាប់ខ្លួនដ៏ទូលំទូលាយ អមដោយការបង្កើនវត្តមាននៅតាមដងផ្លូវដោយដាក់មូលដ្ឋានប៉ុស្តិ៍ត្រួតពិនិត្យ និង «ការរាយការណ៍ជាសាធារណៈ»។ សហរដ្ឋអាមេរិក ក៏បានធ្វើការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះក្នុងនាមអ៊ីស្រាអែល។

ពលរដ្ឋអ៊ីរ៉ង់ ត្រូវបានអំពាវនាវឱ្យរាយការណ៍អំពីបុគ្គលណាម្នាក់ដែលពួកគេគិតថាកំពុងធ្វើសកម្មភាពគួរឱ្យសង្ស័យ។ អ្នកនាំពាក្យនគរបាលលោក Saeid Montazerolmahdi បាននិយាយថា «មានការកើនឡើងចំនួន៤១ភាគរយនៃការហៅទូរស័ព្ទពីសាធារណជន ដែលនាំឱ្យមានការចាប់ខ្លួនជនសង្ស័យចំនួន ២១.០០០នាក់ក្នុងអំឡុងពេលសង្រ្គាមរយៈពេល១២ថ្ងៃ»។

លោកពុំបាននិយាយថាអ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានសង្ស័យអំពីអ្វីនោះទេ ប៉ុន្តែទីក្រុងតេអេរ៉ង់ បាននិយាយកាលពីពេលមុនពីអ្នកបញ្ជូនព័ត៌មានដែលអាចបានជួយនាំឲ្យមានការវាយប្រហារពីអ៊ីស្រាអែល។ តាំងពីចុងខែមិថុនាមក អ៊ីរ៉ង់បានកាត់ទោសមនុស្ស៧នាក់ពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល។ ជម្លោះអ៊ីស្រាអែល-អាមេរិក-អ៊ីរ៉ង់ បាននាំឱ្យមានល្បឿននៃការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថាន និងជនអន្តោប្រវេសន៍ដែលត្រូវបានគេជឿថាខុសច្បាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយទីភ្នាក់ងារជំនួយរាយការណ៍ថា អាជ្ញាធរក្នុងតំបន់បានចោទប្រកាន់ជនជាតិអាហ្វហ្គានីស្ថានមួយចំនួនពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm