ភាពអត់ការងារធ្វើរបស់អង់គ្លេសឡើងដល់កម្រិតខ្ពស់រយៈពេល ៤ ឆ្នាំ ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ និងសម្ពាធពន្ធរបស់អាមេរិក

2025/08/13 07:16:20 pm        123

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា ទីផ្សារការងាររបស់ចក្រភពអង់គ្លេស បានបង្ហាញពីសញ្ញានៃភាពធូរស្រាលបន្ថែមទៀតក្នុងត្រីមាសទី២ ដោយកន្លែងការងារដែលត្រូវការមនុស្ស និងបុគ្គលិកដែលមានឈ្មោះក្នុងបញ្ជីបើកប្រាក់ខែបានធ្លាក់ចុះ។ អត្រាគ្មានការងារធ្វើមានចំនួន ៤,៧ ភាគរយ ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ ឆ្នាំកន្លងមកនេះ ។      

 

ការិយាល័យស្ថិតិជាតិ (ONS) បានរាយការណ៍ថា ដំណឹងជ្រើសរើសបុគ្គលិកបានធ្លាក់ចុះ ៥,៨ភាគរយនៅក្នុងត្រីមាសខែឧសភា ដល់ខែកក្កដា មកត្រឹម ៧១៨,០០០នាក់ ជាមួយនឹងការធ្លាក់ចុះនៅក្នុងវិស័យឧស្សាហកម្មចំនួន ១៦ ក្នុងចំណោម ១៨ ដែលត្រូវបានត្រួតពិនិត្យ ដោយរួមទាំងវិស័យសិល្បៈ កម្មវិធីកម្សាន្ត និងសកម្មភាពកម្សាន្ត ធ្លាក់ចុះ ១៧,៦ ភាគរយធៀបនឹងត្រីមាសមុន។ 

ចំនួនបុគ្គលិកបើកប្រាក់បៀវត្សរ៍ក្នុងខែមិថុនាបានធ្លាក់ចុះចំនួន១៤៩,០០០នាក់ ឬ ០,៥ ភាគរយធៀបនឹងឆ្នាំមុន និង ២៦,០០០ នាក់ ឬ ០,១ភាគរយ ធៀបនឹងខែមុន។ ការប៉ាន់ប្រមាណដំបូងសម្រាប់ខែកក្កដាបានដាក់តួលេខនេះចំនួន៣០,៣ លាននាក់។     

លោកសាស្ត្រាចារ្យ David Bailey មកពីសាកលវិទ្យាល័យ Birmingham នៅអង់គ្លេស បានកត់សម្គាល់ថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកកំពុងបន្ថែមសម្ពាធដល់ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាក់ទងនឹងការជ្រើសរើសបុគ្គលិក។ លោកថា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសត្រូវសម្រេចបាន ពន្ធលើទំនិញរថយន្តនៅតែកើនឡើងពី២,៥ ទៅ ១០ ភាគរយ ដែលប៉ះពាល់ដល់ការនាំចេញ និងប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនផលិតធំៗដូចជា Jaguar Land Rover ដែលបានប្រកាសកាត់បន្ថយការងារចំនួន ៥០០កន្លែង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm