ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ត្រៀមសម្រាប់ជួសជុលសាលា និងសង់អគារ​បណ្ដោះ​អាសន្ន​ឱ្យ​បាន​មុន​បើកបវេសនកាលថ្មី

2025/08/13 07:24:06 pm        196

ក្រសួងអប់រំ យុវជន និងកីឡា បានចុះសិក្សាវាយតម្លៃ លើផលប៉ះពាល់តាមសាលារៀន នៅ​តាម​បណ្ដោយ​ព្រំដែន ដែលរងការខូចខាតពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្រសួងអប់រំ បាន​ត្រៀមនូវថវិការហូតដល់ប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការជួសជុល ក៏ដូចជា​សាង​សង់​អគារ​បណ្ដោះ​អាសន្នធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។

ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានបង្កផលប៉ះពាល់ ធ្វើ​ឱ្យ​មាន​ការ​ផ្អាក​ការ​សិក្សា​របស់​សិស្ស​ជាច្រើនពាន់នាក់នៅតាមខេត្តជាប់បណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ ក្រៅពីផ្អាក​ការ​សិក្សា ការផ្ទុះអាវុធនាពេលកន្លងទៅនេះ ក៏បានបំផ្លិច​បំផ្លាញ​អគារសិ​ក្សា​តាម​សាលា​រៀន​មួយ​ចំនួន​ផង​ដែរ។

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ការខូចខាត រប​ស់​សាលា​រៀននីមួយៗ រួចមកហើយ។ ជាការវាយតម្លៃ គឺក្រសួងត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បី​ធ្វើការជួសជុល និងសាងសង់អគារសិក្សាបណ្ដោះអាសន្ន ឱ្យបាន​រួច​រាល់​មុន​បើក​បវេសនា​កាល​ឆ្នាំ​សិក្សាថ្មី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះជាការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា អ្នក​នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីអ្នកនាំពាក្យលើកឡើងដែរថា កំឡុងពេលនេះ ក្រសួងអប់រំ ក៏កំ​ពុង​ធ្វើ​ការ​ងារ​ជាមួយ​អង្គភាព​ស៊ីម៉ាក និងភាគីពាក់ព័ន្ធ ដើម្បីធានាថា សាលារៀនទាំងនោះមានសុខសុវត្ថិភាព សម្រាប់​សិ​ស្សវិលត្រឡប់ទៅសិក្សាវិញ។

គួរបញ្ជាក់ថា ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន បាន​បង្ក​ឱ្យ​សាលា​រៀន ទាំង ២៦០ទីតាំងទូទាំងខេត្តឧត្តរមានជ័យ ត្រូវផ្អាកការសិក្សាទាំងស្រុង។ លើសពីនេះ ក៏​មាន​ការផ្អាកការសិក្សានៅសាលារៀនក្នុងឃុំចំនួន ៥នៅស្រុកម៉ាឡៃ ផ្អាកការ​សិក្សា​គ្រប់​សាលា​រៀន​នៅ​ក្រុងប៉ោយប៉ែត ផ្អាកការសិក្សានៅសាលារៀនចំនួន ៧នៅស្រុកស្វាយចេក និងមាន​ការផ្អាក​ការ​សិក្សាទាំងស្រុងនៅស្រុកថ្មពួក ផងដែរ។ នេះបើយោងតាមរបាយការណ៍ ដែល​ទទួល​បាន​ពី​ក្រសួង​អប់រំ យុវជន និងកីឡានាពេលកន្លង។

កំឡុងពេលភាសសឹក ក្រសួងអប់រំ ក៏បានរៀបចំឱ្យមានការបន្តការសិក្សាសម្រាប់សិស្ស នៅ​តាម​ជំរំ​នានា​ផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm