ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ពុំមែនជា​បទល្មើស​ឆ្លងដែន​ធម្មតា​ទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ត្រូវរួមសហការគ្នាទប់ស្កាត់

2025/08/13 10:04:45 pm        130

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធាន​លេខា​ធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ជាំង ស៊ួយ (Jiang Shui) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និង​សមាហ​រណ​កម្ម​អនុវត្ត​ច្បាប់មេ​គង្គ-ឡានឆាង (LMLECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប ជាយន្តការបន្ថែមទៅលើយន្តការដែលមានស្រាប់។ ឯកឧត្តមសន្តិបណ្ឌិត បាន​រំលេច​អំពី​សកម្មភាព និងលទ្ធផល របស់សមត្ថកិច្ចកម្ពុជា ក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និង​បោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយ​ទទួល​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជ​រដ្ឋាភិបាល​។

ឯកឧត្តមសន្តិបណ្ឌិតក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​ឯកឧត្តម​សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពុំមែនជាបទ​ល្មើស​ឆ្លង​ដែនធម្មតាទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ ដែលយើង​ត្រូវ​រួម​សហការ ផ្លាស់ប្តូរ ចែករំលែកព័ត៌មានជាមួយដៃគូពាក់ព័ន្ធឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយប្រសិទ្ធភាព។

ជាកិច្ចឆ្លើយតប លោកអគ្គលេខាធិការរង បានសម្តែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជា​សម្រេច​បាន បន្ទាប់ពីការបង្កើតយន្តការ គ.ប.ឆ.ប. ព្រមទាំងបាន​គូស​បញ្ជាក់​ពីសារៈសំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពីលទ្ធផលដ៏ល្អប្រសើរនេះ ដើម្បីបង្ហាញពីឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ 

ទន្ទឹមនេះ លោកអគ្គលេខាធិការរង បានបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​រវាងមជ្ឈមណ្ឌល LMLECC និងលេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏ដូចជាផ្តល់ការ​គាំទ្រ​ដល់​ គ.ប.ឆ.ប. ទាំងក្នុងកិច្ចការកសាងសមត្ថភាព ប្រតិបត្តិការ បច្ចេកទេស ផ្សព្វផ្សាយ និង​តម្រូវ​ការ​ចាំបាច់ផ្សេងៗទៀត ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។

ភាគីទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​ដែល​ធ្លាប់​មាន​នា​ពេល​កន្លង​មក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការ ក្នុង​គោល​បំណង​ប្រែ​ក្លាយ​ចំណង​កិច្ច​សហប្រតិបត្តិការនេះឱ្យក្លាយទៅជាគម្រូល្អនៃ​កិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យសហគមន៍​អន្តរជាតិ​បាន​ឃើញ និងទទួលស្គាល់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm