សារព័ត៌មានឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា ទំនងជួបជាមួយលោក Trump នៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញា

2025/08/13 10:30:51 pm        304

ដោយដកស្រង់ប្រភពនានា សារព័ត៌មាន Indian Express បានរាយការណ៍នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទំនងជានឹងជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលទស្សនកិច្ច នៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។

មហាសន្និបាតរបស់ UN នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ប៉ុន្តែកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា។

សារព័ត៌មាននេះបានឲ្យដឹងទៀតថា ទោះបីជាហេតុផល សម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺដើម្បីទៅចូលរួមអង្គប្រជុំរបស់ UN នៅទីក្រុងញូវយ៉កក៏ដោយ ក៏គោលបំណងសំខាន់ គឺដើម្បីជួបពិភាក្សាជាមួយលោក Trump និងដើម្បីដោះស្រាយបញ្ចប់បញ្ហាពាណិជ្ជកម្ម និងពន្ធគយ ពោលគឺជាបញ្ហាដែលនាំឲ្យមានការរង្គោះរង្គើដល់ទំនាក់ទំនងរវាងប្រទេសទាំង២។

ព័ត៌មានអំពីលទ្ធភាពនៃការធ្វើដំណើររបស់លោក Modi ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump បានប្រកាសពន្ធបន្ថែម ២៥ភាគរយលើទំនិញឥណ្ឌា ដើម្បីដាក់ទណ្ឌកម្មទីក្រុងញូវដេលី ដែលបន្តទិញប្រេងពីរុស្ស៊ី។ ការពិន័យនេះបានធ្វើឲ្យពន្ធសរុបលើទំនិញឥណ្ឌា ដែលនាំចេញទៅសហរដ្ឋអាមេរិកឡើងដល់ ៥០ភាគរយ ជាកម្រិតក្នុងចំណោមការយកអត្រាខ្ពស់បំផុតលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

កិច្ចចរចាពាណិជ្ជកម្ម រវាងទីក្រុងញូវដេលី និងវ៉ាស៊ីនតោន បានដួលរលំបន្ទាប់ពីការជួបគ្នាចំនួន ៥ជុំ ដោយសារការមិនចុះសម្រុង លើការបើកចំហកសិដ្ឋាន និងវិស័យទឹកដោះគោដ៏ធំរបស់ប្រទេសឥណ្ឌា និងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm