ជំនួបកំពូល Trump-Putin នឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska

2025/08/13 10:35:51 pm        369

យោងតាមមន្ត្រីសេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលដែលមានការទន្ទឹងរង់ចាំជាយូរមកហើយ សម្រាប់មេដឹកនាំទាំង២ នៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska នាថ្ងៃសុក្រចុងសប្ដាហ៍នេះ។

កិច្ចប្រជុំនៅឯមូលដ្ឋានយោធារួម Joint Base Elmendorf-Richardson នឹងក្លាយជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំង២ អំឡុងអាណត្តិទី២ របស់លោក Trump ខណៈដែលម្ចាស់កៅអីសេតវិមានប្រឹងប្រែងបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ជាលើកដំបូង អំពីទីតាំងនៃកិច្ចប្រជុំនេះ ដែលប្រជាជនរុស្ស៊ីបានពោលសរសើរអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ទីតាំងក្នុងរដ្ឋ ដែលសហរដ្ឋអាមេរិកបានទិញពីចក្រភពរុស្ស៊ី កាលពី ១៥៨ឆ្នាំមុន។

កាលពីថ្ងៃអង្គារ (ទី១២ ខែសីហា) រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio បានពណ៌នាកិច្ចប្រជុំកំពូលនាពេលខាងមុខថា ជា «កិច្ចប្រជុំបញ្ចេញអារម្មណ៍» ដោយនិយាយថា នោះមិនមែនជា «ការធ្វើសម្បទាន» ចំពោះលោក Putin ឡើយ។ ហើយលោកបានបន្ថែមថា៖ «យើងនឹងដឹងយ៉ាងលឿននៅក្នុងកិច្ចប្រជុំនោះថា តើមានឱកាសអ្វីនាំឲ្យជោគជ័យដែរ ឬអត់»។

កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy «មិនមែនជាផ្នែកនៃកិច្ចប្រជុំនេះទេ» នៅពេលដែលលោកត្រូវបានសួរថា តើ Zelenskyy ត្រូវបានអញ្ជើញឲ្យចូលរួមដែរ ឬអត់។ មេដឹកនាំអាមេរិកបានបញ្ជាក់ថា៖ «ខ្ញុំនឹងនិយាយថា គាត់ (លោក Zelenskyy) អាចទៅបាន ប៉ុន្តែគាត់បានទៅកិច្ចប្រជុំច្រើនហើយ។ អ្នកដឹងទេថា គាត់មានកិច្ចប្រជុំ ៣ឆ្នាំកន្លះហើយ តែគ្មានអ្វីកើតឡើងឡើយ»។

លោក Zelenskyy និងមន្ត្រីអ៊ុយក្រែនបានលើកឡើងម្តងហើយម្តងទៀតថា ពួកគេនឹងមិនព្រមបាត់បង់ទឹកដីដែលរុស្ស៊ីបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយខុសច្បាប់នោះឡើយ ខណៈដែលលោក Trump បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹង «ដោះដូរ» ដែនដីដែលជាផ្នែកនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm