មន្ទីរបញ្ចកោណ៖ Golden Dome នឹងមានប្រព័ន្ធការពារ ៤ស្រទាប់

2025/08/13 10:58:49 pm        89

គម្រោងដ៏ល្បីល្បាញនៃប្រព័ន្ធការពារមីស៊ីល Golden Dome របស់រដ្ឋបាលលោក Donald Trump នឹងមាន ៤ស្រទាប់ ពោលគឺមួយនៅលើផ្កាយរណប និង ៣នៅលើដី ដោយប្រព័ន្ធរយៈចម្ងាយខ្លីចំនួន ១១ មានទីតាំងនៅទូទាំងទ្វីបអាមេរិក រដ្ឋ Alaska និង Hawaii។ នេះបើយោងតាមការបង្ហាញស្លាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើគម្រោងដែលត្រូវបានរាយការណ៍ដំបូងគេដោយសារព័ត៌មាន Reuters។

ស្លាយដែលដាក់ចំណងជើងថា «ដើរឲ្យលឿន គិតឲ្យធំ!» ត្រូវបានបង្ហាញដល់អ្នកម៉ៅការផ្នែកការពារចំនួន ៣.០០០នាក់ នៅទីក្រុង Huntsville រដ្ឋ Alabama កាលពីសប្តាហ៍មុន និងបង្ហាញពីភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមកនៃប្រព័ន្ធនេះ ខណៈដែលប្រឈមនឹងកាលកំណត់ឆ្នាំ២០២៨ ដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Trump។

ប្រព័ន្ធនេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ១៧៥ពាន់លានដុល្លារអាមេរិក ប៉ុន្តែស្លាយបង្ហាញពីភាពមិនប្រាកដប្រជា ដែលនៅតែមានលើស្ថាបត្យកម្មមូលដ្ឋាននៃគម្រោងនេះ ពីព្រោះចំនួនជើងទម្រ ប្រព័ន្ធស្ទាក់ចាប់ ស្ថានីយ៍លើដី និងទីតាំងមីស៊ីលដែលត្រូវការចាំបាច់ សម្រាប់ប្រព័ន្ធនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

រហូតមកដល់ពេលនេះ សភាបានយល់ព្រមលើទឹកប្រាក់ ២៥ពាន់លានដុល្លារ សម្រាប់គម្រោង Golden Dome នៅក្នុងសេចក្ដីស្នើច្បាប់ពន្ធ និងចំណាយរបស់លោក Trump ដែលបានទទួលបានការអនុម័ត កាលពីខែកក្កដា។ ហើយទឹកប្រាក់ ៤៥,៣ពាន់លានដុល្លារអាមេរិកផ្សេងទៀត ត្រូវបានផ្តល់ជូនសម្រាប់គម្រោង Golden Dome នៅក្នុងសំណើថវិកាប្រធានាធិបតីឆ្នាំ២០២៦ របស់លោក។

គួរបញ្ជាក់ថា ដោយមានបំណងបង្កើតខែលការពារមីស៊ីលច្រើនស្រទាប់ សម្រាប់សហរដ្ឋអាមេរិក ប្រព័ន្ធ Golden Dome ត្រូវបានជំរុញដោយគំរូ Iron Dome របស់អ៊ីស្រាអែល ប៉ុន្តែមានទំហំធំជាង ដោយសារភូមិសាស្ត្រដែលប្រទេសនេះនឹងត្រូវការពារ និងភាពស្មុគស្មាញ ដោយសារការគំរាមកំហែងផ្សេងៗគ្នា ដែលប្រទេសនេះនឹងប្រឈមជាមួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm