ភ្លើងឆេះព្រៃលេបត្របាក់ផ្ទះសម្បែង រោងចក្រ និងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សនៅទីក្រុងភាគខាងលិចក្រិក

2025/08/13 11:11:11 pm        60

ភ្លើងឆេះព្រៃនៅជិតទីក្រុង Patras ស្ថិតនៅភាគខាងលិចប្រទេសក្រិក បានបង្ខំឲ្យមានការជម្លៀសមនុស្សចេញពីតំបន់លំនៅដ្ឋាន ២៥កន្លែង ស្របពេលភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ ។

អណ្តាតភ្លើងក្រហមឆ្អាល និងផ្សែងខ្មៅងងឹត បានគ្របដណ្តប់ពីលើរោងចក្រផលិតស៊ីម៉ង់ត៍ដែលបានកើតមានអគ្គិភ័យបង្កឡើងដោយសារភ្លើងឆេះព្រៃ ក្រោយឆាប់ឆេះឆ្លងកាត់ចម្ការអូលីវ និងព្រៃឈើ ហើយនិងបង្អាក់ដល់ការធ្វើចរាចរណ៍តាមដងផ្លូវ និងសេវាកម្មរថភ្លើង ។

បើទោះបីជាមានការព្រមានឲ្យជម្លៀសខ្លួនយ៉ាងណាក្តី អ្នកស្រុកជាច្រើនបន្តស្នាក់នៅក្នុងផ្ទះ ដើម្បីនៅការពារទ្រព្យសម្បត្តិរបស់ពួកគេ ខណៈអ្នកស្រុកខ្លះទៀត ឈរមើលដោយក្តីអស់សង្ឃឹម និងខឹងសម្បារពេលដែលជីវភាពរបស់ពួកគេ ត្រូវបានអណ្តាតភ្លើងលេបត្របាក់ បំផ្លាញយកទៅអស់ ។

ភ្លើងឆេះព្រៃ បានកើតមានកាលពីថ្ងៃអង្គារ និងបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ឧស្សាហកម្ម Patras ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ រថយន្ត និងរោងចក្រ ហើយនៅតែមិនអាចគ្រប់គ្រងបានដដែល នាថ្ងៃពុធនេះ ។

នៅថ្ងៃពុធនេះដែរ ភ្លើងឆេះព្រៃ បានវាយប្រហារកោះទេសចរណ៍ Chios និងកោះ Zakynthos ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៤.៨៥០នាក់ យន្តហោះ ៣៣គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់អណ្តាតភ្លើងដែលឆាបឆេះកាន់តែលឿន ដោយសារខ្យល់បក់ខ្លាំង និងគ្រោះរាំងស្ងួត ក្រោយពុំមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនខែមកហើយ នៅទូទាំងប្រទេសក្រិក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm