ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារដោយយានដ្រូនទៅលើទីក្រុងចំនួន ៤ របស់អ៊ីស្រាអែល

2025/08/13 11:27:26 pm        66

ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីយប់ថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារដោយ យានដ្រូនចំនួន ៤លើក ដោយកំណត់គោលដៅទៅលើទីក្រុងរបស់អ៊ីស្រាអែលដូចជា Haifa, Negev, Eilat និង Be'er Sheva នៅព្រឹកថ្ងៃដដែល។

អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah TV ថា ការវាយប្រហារដោយយានដ្រូនចំនួន ៦គ្រឿង«បានត្រូវចំគោលដៅរបស់ពួកវា ដោយជោគជ័យ»។

លោក Sarea បាននិយាយថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹង «ការអនុវត្តផែនការរបស់អ៊ីស្រាអែល ក្នុងការបំផ្លាញបុព្វហេតុប៉ាឡេស្ទីន តាមរយៈអំពើប្រល័យពូជសាសន៍ ការបង្អត់អាហារ និងការផ្លាស់ទីលំនៅ»។

លោកក៏បានប្តេជ្ញាបន្តការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ «ការឈ្លានពានលើតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបញ្ឈប់ ហើយការបិទផ្លូវ ត្រូវបានដកចេញទាំងស្រុង។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទាក់ទងនឹងការវាយប្រហាររបស់ក្រុមនេះទេ។

កងកម្លាំងរបស់ក្រុមហ៊ួទី បានបាញ់មីស៊ីល និងយានដ្រូនរាប់សិបគ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ ដោយលើកឡើងពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ មីស៊ីលភាគច្រើន ត្រូវបានស្ទាក់ចាប់ ឬខកខានមិនបានត្រូវចំគោលដៅរបស់ពួកវាទេ។ ជាការឆ្លើយតប អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសយេម៉ែន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        351
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        396
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        375

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm