UNព្រួយបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សានៅតំបន់ El Fasher និង Kordofan នៃប្រទេសស៊ូដង់

2025/08/13 11:30:27 pm        48

ការវាយប្រហារចុងក្រោយបង្អស់នៅក្នុងតំបន់ El Faser នៃរដ្ឋ North Darfur និងអំពើហិង្សា នៅក្នុងតំបន់ Kordofan របស់ប្រទេសស៊ូដង់ បានធ្វើឲ្យអង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំង។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ El Fasher បានប៉ះពាល់ដល់ជំរំជនភៀសខ្លួន Abu Shouk។

លោក Dujarric បានអះអាងថា៖«ការវាយប្រហារនេះ ត្រូវបានសន្មតដោយប្រភពក្នុងស្រុកថា បានធ្វើឡើងដោយក្រុមយុទ្ធជនមកពីកងកម្លាំងគាំទ្ររហ័ស (RSF) ។ យ៉ាងហោចណាស់ជនស៊ីវិល ៤០នាក់ត្រូវបានសម្លាប់ នៅជំរំ Abu Shouk និង ១៩នាក់ផ្សេងទៀត បានរងរបួស»។

លោកបាននិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍ថា ផ្លូវចេញចូលពីទីក្រុងនេះ ត្រូវបានបិទ ដោយធ្វើឲ្យជនស៊ីវិលជាប់នៅក្នុងការឡោមព័ទ្ធ និងបណ្តាលឲ្យពួកគេគ្មានសុវត្ថិភាព និង      ជំនួយ។ យ៉ាងហោចណាស់មនុស្ស ៥០០នាក់ បានភៀសខ្លួនចេញពីជំរំ Abu Shouk ទៅកាន់ទីតាំងផ្សេងទៀត នៅរដ្ឋ North Darfur។

អ្នកស្រុកបានរាយការណ៍ថា ការវាយប្រហារ បានចាប់ផ្តើម កាលពីព្រឹកថ្ងៃចន្ទ ដោយកងកម្លាំង RSF បាន បាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើតំបន់ជាច្រើន ក្នុងនោះមានទីបញ្ជាការកងទ័ព និងជំរំ Abu Shouk មុនពេលការវាយប្រហារដោយថ្មើរជើង បានចាប់ផ្តើមពីភាគខាងកើត ភាគអាគ្នេយ៍ និងភាគខាងជើងរបស់ទីក្រុង El Fasher។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm