ក្រុមហ៊ុនដែលកំពុងដំណើរក្នុងស្រុក គ្រោងសហការជាមួយចិនដើម្បីពង្រីកវិសាលភាពវិនិយោគបន្ថែម

2025/08/14 12:01:10 am        156

ភ្នំពេញ ៖ ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងស្រុក គ្រោងពង្រីកវិសាលភាពលើការវិនិយោគ ដោយសហការជាមួយដៃគូវិនិយោគចិន ដើម្បី បង្កើតការវិនិយោគថ្មីៗ លើលើវិស័យកសិកម្ម ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស និងកាវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូលជាដើម។

​ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ បានលើកឡើងអំពីសាវតានៃការចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុបមានជាអាទិ៍៖ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្ទះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូល គ្រឿង សំណង់, និងក្រុមហ៊ុនសាងសង់ជាដើម។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានជម្រាបអំពីផែនការលើការពង្រីកវិសាលភាព នៃការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែម ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការ វិនិយោគថ្មីៗដូចជា៖ ការវិនិយោគលើផ្នែកកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងកាវិនិយោគលើផ្នែក ដឹកជញ្ជូននាំចេញ-នាំចូលជាដើម។

ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះចំណាប់អារម្មណ៍លើការពង្រីក វិសាលភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែម ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិន បរទេសរួមមាន៖ ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, និងឧស្សាហកម្ម ពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្តជាដើម។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា លើការងារវិនិយោគ, រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគ កាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ ប្រកបដោយភាពងាយស្រួល និងកាត់បន្ថយការចំណាយពេល វេលា និងបានលើកទឹកចិត្តឱ្យឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ក្នុងការ ដាក់ពាក្យស្នើសុំវិនិយោគផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm