លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចដកទ័ពចេញពីតំបន់ Donbass បានទេ ដោយសារលោកព្រួយបារម្ភថា មាន«ការវាយលុកនាពេលអនាគត» ចេញពីទីនោះ។
ទីភ្នាក់ងារព័ត៌មាន UNIAN បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«យើងនឹងមិនចាកចេញពី តំបន់Donbass ទេ។ យើងមិនអាចដកកងទ័ពចេញបានទេ»។ យោងតាមលោក ហ្សេឡិនស្គី តំបន់Donbass ត្រូវបានគេសន្មត់ថា ជា «មូលដ្ឋានសម្រាប់ការវាយលុកថ្មីនាពេលអនាគត» ដែលអាចកំណត់គោលដៅទៅលើតំបន់ Dnepropetrovsk និង Kharkov ផងដែរ។
ដោយបានធ្វើការអត្ថាធិប្បាយអំពីឱកាសនៃការដោះស្រាយជម្លោះ តាមរយៈការចរចា លោកបានបញ្ជាក់ ថា ការចរចានេះ នឹងតម្រូវឲ្យមានកិច្ចប្រជុំចំនួនបី នៅកម្រិតថ្នាក់ដឹកនាំ៖ ទ្វេភាគីចំនួនពីរលើក និងត្រីភាគីចំនួនមួយលើក។

នាពេលមុននេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បាននិយាយថា សហរដ្ឋអាមេរិកទាមទារសម្បទានទឹកដីពីអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី។ កាសែត Wall Street Journal ដែលដកស្រង់ប្រភពដែលបាននិយាយថា សំណើដំណោះស្រាយរបស់សហរដ្ឋអាមេរិក សុំឲ្យឲ្យដកកងទ័ពអ៊ុយក្រែនចេញពីផ្នែកដែលគ្រប់គ្រងដោយទីក្រុងគីវនៃសាធារណរដ្ឋប្រជាមានិត Donetsk ជាដំណាក់កាលដំបូង ដើម្បីសម្រេចបានសន្តិភាព។
