អេស្ប៉ាញបង្ហាញការគាំទ្របេសកកម្មដឹកនាំដោយUN ដើម្បីធ្វើឲ្យមានស្ថិរភាពនៅហ្កាហ្សា

2025/08/14 01:24:45 am        91

ប្រទេសអេស្ប៉ាញនៅថ្ងៃពុធនេះ បានបង្ហាញពីការគាំទ្រចំពោះសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)សុំឲ្យមានក្រុមចម្រុះអន្តរជាតិ ក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើឲ្យមានស្ថិរភាពនៅតំបន់ហ្កាហ្សា ដោយហៅវាថា ជា «ឧបករណ៍មួយ» ដែលអាចនាំមកនូវសន្តិភាព ដល់តំបន់នេះ។

លោក ម៉ាក្រុង បាននិយាយកាលពីថ្ងៃចន្ទថា បេសកកម្មរបស់អង្គការសហប្រជាជាតិបែបនេះ នឹងត្រូវផ្តល់ភារកិច្ច ក្នុងការធានាដល់តំបន់ហ្កាហ្សាស្ទ្រីប ការពារជនស៊ីវិល និងធ្វើការ ក្នុងការគាំទ្រដល់អភិបាលកិច្ចប៉ាឡេស្ទីន ដែលមិនបានបញ្ជាក់ច្បាស់លាស់។ លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែធ្វើការលើការបង្កើតបេសកកម្មនេះ ខណៈដែលប្រទេសបារាំង ក៏នឹងធ្វើការជាមួយដៃគូរបស់ខ្លួន ផងដែរ។

ក្រសួងរបស់អេស្ប៉ាញ បាននិយាយនៅក្នុងការឆ្លើយតបតាមអ៊ីមែល ទៅកាន់សំណួរពីសារព័ត៌មានរ៉យទ័រថា៖«សំណើគឺជាឧបករណ៍មួយ ដែលអាចជួយសម្រេចបានសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ហ្កា ហ្សា និងមជ្ឈិមបូព៌ា ក៏ដូចជាការងាររបស់ UNRWA ជាទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន»។

ក្រសួង បានបន្ថែមថា៖«កម្លាំងនេះ ត្រូវតែជាជំហានឆ្ពោះទៅរកការកសាងដំណោះស្រាយរដ្ឋពីរ» ដោយសំដៅទៅលើគំនិតនៃការនាំយកសន្តិភាព តាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែលនៅលើទឹកដីដែលអ៊ីស្រាអែល បានកាន់កាប់ នៅក្នុងសង្រ្គាមឆ្នាំ ១៩៦៧។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm